ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

អនិច្ចា​បឹង​ទន្លេសាប ! កម្ពុជា​នាំចេញ​ត្រី​ទៅ​បរទេស​៩​ពាន់​តោន​ក្នុង​១​ឆ្នាំ តែ​នាំចូល​ត្រី​ពី​យួន​វិញ​ប្រមាណ​៧០​តោន​ទៅ​៨០​តោន​ក្នុង​១​ថ្ងៃ​

សៀវភៅ​ភូមិវិទ្យា​ធ្លាប់​បោះពុម្ព​សរសេរថា «​ទន្លេសាប​ជា​ជង្រុក​ត្រី​របស់​កម្ពុជា​» ប៉ុន្តែ​ឥឡូវនេះ​ហាក់​មិន​ស័ក្តិសម​នឹង​ការសរសេរ​ដូច្នេះ​ឡើយ ពីព្រោះ​តាម​របាយការណ៍​បានបង្ហាញ​ឲ្យ​ឃើញថា ប្រទេស​កម្ពុជា​ដែលមាន «​ទន្លេសាប​ជា​ជង្រុក​ត្រី​» នោះ មានលទ្ធភាព​នាំ​ត្រី​ចេញទៅ​កាន់​បរទេស​បាន​ត្រឹម​ប្រមាណ​៩ ០០០​តោន​ប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ «​តួលេខ​កាលពី​ឆ្នាំ​២០១៦​កន្លងទៅ​» និង​នាំ​ត្រី​ចូល​មកពី​ប្រទេស​វៀតណាម​វិញ​មាន​ចំនួន​ប្រមាណ​ពី​៧០​តោន​ទៅ​៨០​តោន ក្នុង​១​ថ្ងៃ (​ប្រមាណ​ចាប់ពី​២៥ ៥៥០​តោន​ក្នុង​១​ឆ្នាំ​) ។​

​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​បង្ហាញថា កាលពី​ឆ្នាំ​២០១៦​កន្លងទៅ កម្ពុជា​បាន​នាំ​ត្រី​ស្រស់ (​មិនទាន់​កែច្នៃ​) ចេញទៅ​បរទេស​បាន​ចំនួន​ប្រមាណ​ជាង​៩ ០០០​តោន និង​ផលិតផល​នេសាទ​កែច្នៃ​រួច​បាន​ប្រមាណ​ជាង​៥ ០០០​តោន ។

​ឯកឧត្តម ណៅ ធួ​ក អតីត​ប្រធាន​រដ្ឋបាល​ជលផល និង​បច្ចុប្បន្ន​ជា​អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ក្នុង​១​ថ្ងៃៗ​កម្ពុជា​បាន​នាំចូល​ត្រី​ពី​ប្រទេស​វៀតណាម​ប្រមាណ​ពី​៧០​តោន​ទៅ​៨០​តោន ទាំង​តាម​រូបភាព​ស្របច្បាប់ ទាំង​តាម​រូបភាព​ខុសច្បាប់ (​នាំចូល​លួចលាក់​តាម​ច្រករបៀង​) ។

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គឺ​ឯកឧត្តម វេ​ង សាខុន បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ក្នុង​១​ឆ្នាំៗ​កម្ពុជា​បាន​នាំចូល​សាច់​ពី​បរទេស​មានតម្លៃ​ទឹកប្រាក់​ប្រមាណ​ជាង​១០០​លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​ការនាំ​ចូល​ត្រី (​ជាពិសេស​នាំចូល​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​) មាន​ចំនួន​ប្រមាណ​៤៥​លាន​ដុល្លារ​អាមេរិក ។​

​តាម​ការសិក្សា​របស់​ម​ន្ត្រី​ជំនាញ​នៃ​ក្រសួង​សិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញថា មនុស្ស​ម្នាក់ៗ​ត្រូវការ​បរិភោគ​សាច់​ត្រី​មាន​កម្រិត​ប្រមាណ​៦៣​គីឡូក្រាម​ក្នុង​១​ឆ្នាំៗ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.