ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

មិន​ដាច់​អាល័យ​ពី​រោងចក្រ ! ក្រុមហ៊ុន Ford ប្រកាស​ប្រមូល​រថយន្ត​ជាង​១​លាន​គ្រឿង​ចូល​រោងចក្រ​វិញ ព្រោះ​មាន​បញ្ហា​បច្ចេកទេស​គន្លឹះទ្វារ​

ទីភ្នាក់ងារសារព័ត៌មាន CNN បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​ឲ្យ​ដឹងថា ក្រុមហ៊ុន​ផលិត​រថយន្ត Ford Motor Company របស់​សហរដ្ឋអាមេរិក​បានប្រកាស​ប្រមូលយក​រថយន្ត​ចំនួន​១,៣​លាន​គ្រឿង​បញ្ជូន​ត្រឡប់មក​រោងចក្រ​វិញ ដោយសារ​រថយន្ត​ទាំងនោះ​មាន​បញ្ហា​បច្ចេកទេស​គន្លឹះទ្វារ​ដែល​បណ្តាល​ឲ្យ​របើក​បាន​ឯកឯង​នៅពេល​រថយន្ត​កំពុង​ចរាចរណ៍ និង​មិនអាច​ឲ្យ​អ្នកបើកបរ​រថយន្ត​បើក​បាន​នៅពេល​ត្រូវ​ការបើក ហើយ​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ។​

Image may contain: car and outdoor

​រថយន្ត​ចំនួន​១,៣​លាន​គ្រឿង​ដែល​ត្រូវ​ប្រមូល​យកមក​បញ្ជូន​ត្រឡប់​ចូល​រោងចក្រ​វិញ​នោះ គឺជា​ប្រភេទ​រថយន្ត F-150 Pickup (​ជា​ប្រភេទ​រថយន្ត​អាច​ផ្ទុក​ឥ​វ៉ាន់​នៅ​ផ្នែក​ខាងក្រោយ​បាន​) ផលិត​ស៊េរី​ឆ្នាំ​២០១៥ ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ ដែល​កំពុង​លក់ដាច់​ខ្លាំង​នៅ​សហរដ្ឋអាមេរិក ។​

Image may contain: car, sky, outdoor and nature

​ក្រុមហ៊ុន Ford Motor Company បានប្រកាស​ប៉ាន់ស្មាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នឹងត្រូវ​ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ​២៦៧​លាន​ដុល្លារ​អាមេរិក​ដើម្បី​ជួសជុល​ប្រព័ន្ធ​បច្ចេកទេស​គន្លឹះទ្វារ​ដែល​មាន​បញ្ហា​របស់​រថយន្ត​ទាំងនោះ​ឡើងវិញ ។​

Image may contain: sky, mountain, outdoor and nature

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​២០១៦​កន្លងទៅ រថយន្ត​ប្រភេទ F-150 Pickup ផលិត​ដោយ​ក្រុមហ៊ុន Ford Motor Company បាន​លក់ដាច់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​មាន​ចំនួន​៨២​ម៉ឺន​គ្រឿង ៕​

Image may contain: car and outdoor

Filed in: Feature, សេដ្ឋកិច្ច, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.