ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

ទៅហើយ​មកវិញ​វិល​រក​ប៉ុស្តិ៍​ខ្លាញ់ ! ស្ងាត់ៗ​អតីត​មេ​គុក​ព្រៃ​ស​ដែល​ធ្លាប់មាន​រឿងអាស្រូវ​រហូត​ដក​ពី​តំណែង ត្រូវបានតែងតាំង​ជា​អគ្គនាយករង​ពន្ធនាគារ​យ៉ាង​ហ៊ឺហា​

អតីត​ប្រធាន​ពន្ធនាគារ​ព្រៃ​ស (​ម​១) នៃ​ក្រសួងមហាផ្ទៃ​ដែល​ធ្លាប់មាន​រឿងអាស្រូវ​ប្រព្រឹត្ត​កំហុស​លើ​ការគ្រប់គ្រង​ពន្ធនាគារ​មាន​ភាពមិនប្រក្រតី​រហូត​ដល់​រង​ការដកហូត​ពីមុខ​តំណែង​កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១១​កន្លង​ទៅនោះ គឺ​លោក ម៉ុង គឹម​ហេង ទទួលបាន​ការតែងតាំង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ​យ៉ាង​ហ៊ឺហា​វិញ​ហើយ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៨០២​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ ។​

​គួរ​រំលឹក​ជូន​ថា ក្រោយ​ការ​ហក​ហូត​មុខតំណែង​ពី​ប្រធាន​ពន្ធនាគារ​ព្រៃ​ស (​ម​១) រួចមក លោក ម៉ុង គឹម​ហេង ទទួលបាន​ការតែងតាំង​មុខតំណែង​ថ្មី​ជា​អគ្គាធិការរង​នៃ​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ដោយ​ទទួលបាន​ឋានន្តរស័ក្តិ​អនុមន្ត្រី​ថ្នាក់​លេខ​១ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.