ថ្ងៃ សុក្រ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧

គិតលុយ​លើ​លេខ​ទូរស័ព្ទ ! រាជរដ្ឋាភិបាល​ចាប់ផ្តើម​កំណត់​កម្រៃ​នៃ​ការប្រើប្រាស់​លេខ​ទូរស័ព្ទ និង​លេខ​ទូរគមនាគមន៍​

យោងតាម​សំណើ​របស់​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​ជា​អាណាព្យាបាល​ហិរញ្ញវត្ថុ​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​) និង​ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (​ជា​អាណាព្យាបាល​បច្ចេកទេសរ​បស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​) រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​បានសម្រេច​កំណត់​កម្រៃ​នៃ​ការប្រើប្រាស់​លេខ​ទូរស័ព្ទ និង​លេខ​ទូរគមនាគមន៍ ដោយ​ស្មារតី​អនុក្រឹត្យ​លេខ​១៤៩​អនក្រ​.​បក ចុះ​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៧ ។​

​ការគិត​កម្រៃ​នៃ​ការប្រើប្រាស់​លេខ​ទូរស័ព្ទ​ចល័ត គឺ​ត្រូវ​គិត​ទៅតាម​ចំនួន​ក្បាល​លេខ​ដែល​ប្រតិបត្តិ​ករ​កាន់កាប់ ហើយ​ប្រិត​ប​ត្តិ​ករ​ទូរគមនាគមន៍​ត្រូវ​បង់ក​ម្រៃ​នៃ​ការប្រើប្រាស់​លេខ​ទូរស័ព្ទ​ចល័ត​ជាប្រចាំ​ខែ​ជូន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ។

​ក​-​ការកំណត់​ទម្រង់ និង​ចំនួន​លេខ​ទូរស័ព្ទ​ចល័ត ៖

​ក​-១ ៖ លេខ​ទូរស័ព្ទ​ចល័ត​៦​ខ្ទង់ (OMN AXX XXX) មាន​ចំនួន​៨០០ ០០០​លេខ ។​

​ក​-២ ៖ លេខ​ទូរស័ព្ទ​ចល័ត​៧​ខ្ទង់ (OMN AXXX XXX) មាន​ចំនួន​៨ ០០០ ០០០​លេខ ។ ដែល​ក្នុងនោះ​រួមមាន ៖ -MN ជា​លេខ​កូដ​សម្គាល់​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​, -A ជា​ចំនួន​លេខ​អាច​យក​ចាប់ពី​លេខ​២​រហូតដល់​លេខ​៩ និង -X ជា​ចំនួន​លេខ​អាច​យក​ចាប់ពី​លេខ​០​រហូតដល់​លេខ​៩ ។

​ខ​- កម្រៃ​នៃ​ការប្រើប្រាស់​លេខ​ទូរស័ព្ទ​ល័ត (​ទាំង​លេខ​កំពុងដំណើរការ និង​ទាំង​លេខ​ពុំទាន់​ដំណើរការ​) ត្រូវ​គិត​ទៅតាម​អត្រា (​ដោយ​ពុំទាន់​គិត​អាករ​លើ​តម្លៃបន្ថែម និង​អាករ​ពិសេស​) ដូច​តារាង​ខាងក្រោម ៖

​រីឯ​កម្រៃ​នៃ​ការប្រើប្រាស់​លេខ​ទូរគមនាគមន៍​ផ្សេងៗ​ដែល​តម្រូវ​ឲ្យ​បង់​ជាប្រចាំ​ឆ្នាំ​ជូន​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​នោះ ត្រូវ​បានគិត​ដូចខាងក្រោម ៖

-១ ០០០​ដុល្លារ​អាមេរិក​ក្នុង​១​កូដ ចំពោះ​លេខ​កូដ​ខ្លី​សម្រាប់​ប្រតិបត្តិ​ករ (Operator Short Code) ។​

-១ ០០០​ដុល្លារ​អាមេរិក​ក្នុង​១​កូដ ចំពោះ​លេខ​កូដ​ខ្លី​សម្រាប់​អតិថិជន (Customer Short Code) .​។​

-២ ០០០​ដុល្លារ​អាមេរិក​ក្នុង​១​កូដ ចំពោះ​លេខ​កូដ​មាត់ច្រក​ទូរគមនាគមន៍​អន្តរជាតិ (International Telecommunication Gateway Access Code : IDD ឬ VoIP) ។

-១ ០០០​ដុល្លារ​អាមេរិក​ក្នុង​១​កូដ ចំពោះ​លេខ​កូដ Toll-Free (១៨០០) ។

-១ ០០០​ដុល្លារ​អាមេរិក​ក្នុង​១​កូដ ចំពោះ​លេខ​កូដ Premium Rate (១៩០០) ។​

-២ ០០០​ដុល្លារ​អាមេរិក​ក្នុង​១​កូដ ចំពោះ​លេខ​កូដ​បណ្តាញ​ចល័ត (Mobile Network Code- MNC) ។

-២៥០​ដុល្លារ​អាមេរិក​ក្នុង​១​កូដ ចំពោះ​កូដ​ចំណុច​ស៊ី​ញ៉ា​ល់​ជាតិ (National Signal Point Code-NSPC) ។​

-២ ០០០​ដុល្លារ​អា​មេ​រិ​ក្នុង​១​កូដ ចំពោះ​កូដ​ចំណុច​ស៊ី​ញ៉ា​ល់​អន្តរជាតិ (International Signaling Point Code-ISPC) ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.