ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

ប្រយ័ត្ន​ជាន់​ដាន​កាសែត The Cambodia Daily ! ចៅ​កែ​ភោជនីយដ្ឋាន ប៉ោ កី ត្រូវបាន​មន្ត្រី​ពន្ធដារ​តាម​ទារបំណុល​ពន្ធ​រដ្ឋ​ដែល​មិនទាន់​ទូទាត់​

នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​លិខិត​កោះអញ្ជើញ​ម្ចាស់​ក្រុមហ៊ុន​ចំនួន​ពីរ និង​ម្ចាស់​ភោជនីយដ្ឋាន​មួយ គឺ លោក កៅ ជូ ម្ចាស់​ភោជនីយដ្ឋាន ប៉ោ កី ដែល​ល្បី​ខាង​ម្ហូបអាហារ​ចិន ឲ្យ​មក​ដោះស្រាយ​ទូទាត់​បំណុល​ពន្ធ​រដ្ឋ​មិន​ឲ្យ​លើសពី​រយៈពេល​១៥​ថ្ងៃ បន្ទាប់ពី​កាលបរិច្ឆេទ​លើ​លិខិតអញ្ជើញ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ ។​

​លិខិតផ្លូវការលេខ១៨៦៨៥អពដ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ​បានបញ្ជាក់​ឲ្យ​ដឹងថា ម្ចាស់​ក្រុមហ៊ុន ប្រូ​ខន អ៊ិន​វេស​មេន ខូ​អិ​ល​ធី​ឌី គឺ​លោក Rory Martin Hunter, ម្ចាស់​ក្រុមហ៊ុន ប៊ី​ល​អាប់ (​ខេ​ម​បូ​ឌា​) មេ​នូ​ហ្វេ​ក​ឈ័​រ​រីង លី​មី​ធី​ត គឺ​លោក Ho Leung និង​ម្ចាស់​ភោជនីយដ្ឋាន ប៉ោ កី គឺ​លោក កៅ ជូ ត្រូវបាន​អគ្គនាយកដ្ឋាន​ពន្ធដារ​អញ្ជើញ​ចំនួន​៣​លើក​រួចមកហើយ ដើម្បី​ដោះស្រាយ​បំណុល​ពន្ធ ប៉ុន្តែ​មិនបាន​ចូលខ្លួន​តាម​ការអញ្ជើញ និង​មិនបាន​ទូទាត់​បំណុល​ពន្ធ​ឡើយ ។​

​ទោះយ៉ាងណា​ក៏ដោយ អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនបាន​បញ្ជាក់​អំពី​ទំហំ​ទឹកប្រាក់​ដែល​ថៅកែ​ភោជនីយដ្ឋាន ប៉ោ កី ល្បី​ខាង​ម្ហូបអាហារ​ចិន ជំពាក់​បំណុល​ពន្ធ​រដ្ឋ​មិនទាន់បាន​ទូទាត់​នោះទេ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.