ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

មហាសេដ្ឋី​នៅ​អាមេរិក ! មហាសេដ្ឋី​អាមេរិក​៤០០​នាក់​មានទ្រព្យ​ជិត​៣​លាន​លាន​ដុល្លារ ខណៈ Bill Gates ជាប់​លេខ​១ និង​ថៅកែ​ក្រុមហ៊ុន Facebook ជាប់​លេខ​៤

ទស្សនា​វ​ដ្តី Forbes ដ៏​ល្បី​បាន​ផ្សព្វផ្សាយ​នា​ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា លោក Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft នៅតែ​រក្សា​តំណែង​ជាប់​ជា​មហាសេដ្ឋី​អាមេរិក​លំដាប់​លេខ​១​ក្នុង​រយៈពេល​២៤​ឆ្នាំ​ជាប់ៗ​គ្នា​ដដែល ខណៈ​ស្ថាបនិក និង​ជា​ថៅកែ​ក្រុមហ៊ុន​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook គឺ​លោក Mark Zuckerberg ជា​មហាសេដ្ឋី​ជាប់​លំដាប់ថ្នាក់​លេខ​៤ ។​

​យោងតាម​ការផ្សព្វផ្សាយ​របស់​ទស្សនា​វ​ដ្តី Forbes បានបង្ហាញ​នូវ​មហាសេដ្ឋី​អាមេរិក​ចាប់ពី​លំដាប់ថ្នាក់​លេខ​១​ដល់​លំដាប់ថ្នាក់​លេខ​៥ រួមមាន​ដូចខាងក្រោម ៖

១-​លោក Bill Gates អាយុ​៦១​ឆ្នាំ ស្ថាបនិក​ក្រុមហ៊ុន Microsoft មានទ្រព្យ​សម្បត្តិ​សរុប​ចំនួន​៨៩​ប៊ី​លាន​ដុល្លារ (៨៩​ពាន់​លាន​ដុល្លារ​) ខណៈ​កាលពី​ឆ្នាំ​២០១៦ មានទ្រព្យ​សម្បត្តិ​ចំនួន​៨១​ពាន់​លាន​ដុល្លារ ។

២-​លោក Jeff Bezos អាយុ​៥៣​ឆ្នាំ អគ្គនាយក​ក្រុមហ៊ុន Amazon មានទ្រព្យ​សម្បត្តិ​សរុប​ចំនួន​៨១,៥​ប៊ី​លាន​ដុល្លារ (៨១,៥​ពាន់​លាន​ដុល្លារ​) ខណៈ​កាលពី​ឆ្នាំ​២០១៦ មានទ្រព្យ​សម្បត្តិ​ចំនួន​៦៧​ពាន់​លាន​ដុល្លារ ។

៣-​លោក Warren Buffett អាយុ​៨៧​ឆ្នាំ ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មានទ្រព្យ​សម្បត្តិ​សរុប​ចំនួន​៧៨​ប៊ី​លាន​ដុល្លារ (៧៨​ពាន់​លាន​ដុល្លារ​) ខណៈ​កាលពី​ឆ្នាំ​២០១៦ មានទ្រព្យ​សម្បត្តិ​ចំនួន​៦៥,៥​ពាន់​លាន​ដុល្លារ ។​

៤-​លោក Mark Zuckerberg អាយុ​៣៣​ឆ្នាំ ស្ថាបនិក និង​ជា​ថៅកែ​ក្រុមហ៊ុន Facebook មានទ្រព្យ​សម្បត្តិ​សរុប​ចំនួន​៧១​ប៊ី​លាន​ដុល្លារ (៧១​ពាន់​លាន​ដុល្លារ​) ខណៈ​កាលពី​ឆ្នាំ​២០១៦ មានទ្រព្យ​សម្បត្តិ​ចំនួន​៥៥,៥​ពាន់​លាន​ដុល្លារ ។​

៥-​លោក Larry Ellison អាយុ​៧៣​ឆ្នាំ អគ្គនាយក​ក្រុមហ៊ុន Oracle Corporation (Software) មានទ្រព្យ​សម្បត្តិ​សរុប​ចំនួន​៥៩​ប៊ី​លាន​ដុល្លារ (៥៩​ពាន់​លាន​ដុល្លារ​) ខណៈ​កាលពី​ឆ្នាំ​២០១៦ មានទ្រព្យ​សម្បត្តិ​ចំនួន​៤៩,៣​ពាន់​លាន​ដុល្លារ ។​

​ដោយឡែក ទ្រព្យសម្បត្តិ​របស់លោក​ប្រធានាធិបតី​ទី​៤៥​សហរដ្ឋអាមេរិក Donald Trump ដែលជា​មហាសេដ្ឋី​អាមេរិក​ម្នាក់​ដែរនោះ មាន​ចំនួន​៣,១​ប៊ី​លាន​ដុល្លារ (៣,១​ពាន់​លាន​ដុល្លារ​) ធ្លាក់​ពី​ចំណាត់ថ្នាក់​លេខ​១៥៦​នា​ឆ្នាំ​២០១៦ មក​ចំណាត់ថ្នាក់​លេខ​២៤៨​វិញ ដោយ​ទ្រព្យសម្បត្តិ​របស់លោក Donald Trump ធ្លាក់ចុះ​ចំនួន​ប្រមាណ​៦០០​លាន​ដុល្លារ ។

​ទ្រព្យសម្បត្តិ​សរុប​របស់​មហាសេដ្ឋី​សហរដ្ឋអាមេរិក​លំដាប់​ពាន់​លាន​ដុល្លារ​ចំនួន​៤០០​នាក់ រួមបញ្ចូល​គ្នា​នៅ​ឆ្នាំ​២០១៧​នេះ​មាន​រហូតដល់​ទៅ ២,៧​ទ្រី​លាន​ដុល្លារ (២,៧​លាន​លាន​ដុល្លារ​) ខណៈ​កាលពី​ឆ្នាំ​២០១៦​កន្លងទៅ​មាន​ចំនួន​ប្រមាណ​២,៤​លាន​លាន​ដុល្លារ​ប៉ុណ្ណោះ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.