ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

កាន់តែ​ក្តៅ​ហើយ ! យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​បាញ់​មី​ស៊ី​ល​បំផ្លាញ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស​ស៊ី​រី

គេហទំព័រ​សារព័ត៌មាន Sputniknews របស់​រុស្ស៊ី​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​ឲ្យ​ដឹងថា កម្លាំងយោធា​ជើង​អាកាស​អ៊ីស្រាអែល​បានប្រកាសថា យន្តហោះ​ចម្បាំង​របស់ខ្លួន​ដែល​បំពេញភារកិច្ច​យាមល្បាត​នៅ​ដែនអាកាស​ប្រទេស​លី​បង់​រង​ការបាញ់ប្រហារ​ដោយ​មី​ស៊ី​ល​ការពារ​ដែនអាកាស​រប​ស់​ប្រទេស​ស៊ី​រី ប៉ុន្តែ​យន្តហោះ​បានគេច​ផុតពី​គ្រាប់​មី​ស៊ី​ល​ដោយ​ជោគជ័យ ហើយក៏​វាយបក​វិញ​ទៅលើ​ទីតាំង​ដែល​បាញ់​មី​ស៊ី​ល​នោះ​បណ្តាល​ឲ្យ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស​រប​ស់​ប្រទេស​ស៊ី​រី​នៅ​ទីក្រុង Damascus រង​ការខូចខាត ។​

Image may contain: sky, cloud and bird

​ភាគី​ប្រទេស​អ៊ីស្រាអែល​បាន​ទម្លាក់កំហុស​ទៅលើ​ភាគី​ប្រទេស​ស៊ី​រី​ដែល​បាញ់ប្រហារ​មកលើ​យន្តហោះ​ចម្បាំង​របស់ខ្លួន​មុន ទើប​ខ្លួន​វាយបក​វិញ​ដើម្បី​ការពារ​ខ្លួន ខណៈ​ភាគី​ប្រទេស​ស៊ី​រី​មិនទាន់​ឃើញ​មានប្រតិកម្ម​អ្វី​នៅឡើយ​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នេះ ។​

Image may contain: sky, airplane and cloud

​មិនទាន់​បានដឹងថា កម្លាំង​ទាហានជើងអាកាស​របស់​អ៊ីស្រាអែល​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ចម្បាំង​បំពាក់​មី​ស៊ី​ល​ប្រភេទ​មួយណា​ដែល​បាញ់​បំផ្លាញ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស​រប​ស់​ប្រទេស​ស៊ី​រី​នោះ​នៅឡើយ​ទេ ខណៈ​ប្រទេស​អ៊ីស្រាអែល​មាន​យន្តហោះ​ចម្បាំង​ទំនើបៗ​ជាច្រើន​ដែល​បញ្ជា​ទិញ​ពី​សហរដ្ឋអាមេរិក ដូចជា F-15, F-16 និង F-35 ។​ល​។

Image may contain: airplane

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ប្រទេស​ស៊ី​រី​មាន​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស​ចំនួន​៦២​ប្រព័ន្ធ​ដែល​បញ្ជា​ទិញ​ពី​រុស្ស៊ី ដូចជា Pansir S1, Buk-M1 និង S-200 ។ ក្រៅពីនេះ ស៊ី​រី​ក៏មាន​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស​ធុន S-300 និង S-400 ដែល​ទិញ​ពី​រុស្សី​ផងដែរ ប៉ុន្តែ​ប្រព័ន្ធ​មី​ស៊ី​ល​ទាំងនោះ​ទុក​គ្រាន់​ការពារ​កងកម្លាំង និង​ទីតាំង​ទាហាន​រុស្ស៊ី​ឈរជើង និង​បោះ​ទីតាំងនៅ​ប្រ​ទេ​ស៊ី​រី​ប៉ុណ្ណោះ ៕​

Image may contain: cloud, sky and outdoor

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.