ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

សំណួរ​ចាស់ ចម្លើយ​ថ្មី ! តើ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) នឹងត្រូវ​រលាយ​ដែរឬទេ ?

​ពិត គឺ​មិន​ពិត មិន​ពិត គឺ​ពិត អ្វីៗ​ក៏​អាច​កើតមានឡើង​ដែរ​នៅ​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២ ដែលជា​ព្រះរាជាណាចក្រ​អច្ឆរិយៈ ទោះបី​ប្លែក​ពី​គេ​ធៀប​នឹង​បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក​ក៏ដោយ ។ ឥឡូវនេះ មជ្ឈដ្ឋាន​ជាច្រើន​បាននាំគ្នា​ផ្តោតអារម្មណ៍ និង​ដាក់​ជា​សំណួរ​ថា «​តើ​គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​រលាយ​ដែរឬទេ ?» បន្ទាប់ពី​ក្រសួងមហាផ្ទៃ​ដាក់ពាក្យ​ប្តឹង​សុំ​រំលាយ​នា​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៧​ទៅ​ស្ថាប័ន​តុលាការ​កំពូល​តាមរយៈ​ក្រុម​មេធាវី​តំណាង​ដោយ​អាណត្តិ ដោយ​យក​មូលដ្ឋាន​យោងតាម​ពាក្យបណ្តឹង​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​យុវជន​កម្ពុជា ដែលជា​គណបក្សនយោបាយ​ដង្ហែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ។​

​ចម្លើយ ៖ គណបក្ស​សង្គ្រោះ​ជាតិ (CNRP) នឹងត្រូវ​រលាយ ពីព្រោះ​មាន​អ្នក «​ចង់​រំលាយ​» ដោយ​មិន​ខ្វល់​នឹង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​យ៉ាងតិច​ជាង​៣​លាន​នាក់ ក្នុងចំណោម​សន្លឹកឆ្នោត​បានការ​សរុប​ចំនួន​ជាង​៦​លាន​សំឡេង​ឡើយ ៕​

Filed in: Feature, ទស្សនៈនយោបាយ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.