ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

ផ្អាក​ជួយ​អា​គាំង តែ​ជំរុញ​ជួយ​យួន ! រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ផ្អាក​រុករក​អដ្ឋិធាតុ​ជនជាតិ​អាមេរិក​បាត់​ខ្លួន តែ​ជំរុញ​រុករក​អដ្ឋិធាតុ​ទាហាន​យួន​ជំហាន​ទី​១៧

យោងតាម​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅ​ដែល​បង្ហាញ​អំពី​ភាព​កករ​ល្អក់​ក្នុង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា ជាមួយ​មហាអំណាច​សហ​រដ្ឋ​អាមេរិក​នោះ គណៈកម្មការ POW/MIA កម្ពុជា ដែលមាន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ជា​ប្រធាន បានធ្វើ​លិខិតផ្លូវការ​ណ៍​មួយច្បាប់​លេខ​០០៤​សជណ ចុះ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៧ ជម្រាប​ដល់​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ស្តីពី​ការផ្អាក​បេសកកម្ម​ស្រាវជ្រាវ និង​ជីក​រុករក​អដ្ឋិធាតុ​ជនជាតិ​អាមេរិក​បាត់​ខ្លួន (POW/MIA) នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចាប់​ពីថ្ងៃ​ជូនដំណឹង​តទៅ​រហូតដល់​មាន​បទបញ្ជា​ជាថ្មី ។

​ដោយឡែក ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​គណៈប្រតិភូ​នៃ​បណ្តា​ខេត្ត​ចំនួន​៧​របស់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ខេត្ត​តៃនិញ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​កាលពី​ថ្ងៃទី​១២-១៤​ខែតុលា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ បាន​ចុះហត្ថលេខា​រួមគ្នា​ជាមួយ​យោធភូមិភាគ​ទី​៧​របស់​ប្រទេស​វៀតណាម ដើម្បី​ឈានទៅ​អនុវត្ត​ផែនការ​ស្វែង​រុករក ប្រមូល និង​ធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ​យុទ្ធជន​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ពលី​ជីវិត​ក្នុងសម័យ​សង្គ្រាម​នៅ​កម្ពុជា​សម្រាប់​ដំណាក់កាល​ទី​១៧ (២០១៧-២០១៨) ។​

​បណ្តា​ខេត្ត​ទាំង​៧​នៃ​ប្រទេស​កម្ពុជា​ដែល​បាន​ចុះហត្ថលេខា​រួមគ្នា​ជាមួយ​យោធភូមិភាគ​ទី​៧​នៃ​ប្រទេស​វៀតណាម ដើម្បី​អនុវត្តន៍​ផែនការ​កិច្ចសហប្រតិបត្តិការ​ស្វែង​រុករក ប្រមូល និង​ធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ​យុទ្ធជន​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​បាន​ពលី​ជី​វីត​នៅ​ប្រទេស​កម្ពុជា​សម្រាប់​ដំណាក់កាល​ទី​១៧​នោះ រួមមាន ៖ ខេត្តបន្ទាយមានជ័យ ខេត្ត​ឧ​ត្ត​រ​មានជ័យ ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ខេត្តសៀមរាប ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.