ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

ដើម្បី​សម្ព័ន្ធមិត្ត ! អាមេរិក​ដកខ្លួន​ថយ​ពី​អង្គការ UNESCO ព្រោះតែ​អង្គការ​នេះ​គាំទ្រ​ប៉ា​ឡេ​ស្ទី​ន​ជាស​ត្រូវ​របស់​អ៊ីស្រាអែល​

​គេហទំព័រ​សារព័ត៌មាន Theguardian បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក​បាន​សម្រេចចិត្ត​ដកខ្លួន​ថយ​ចេញពី​អង្គការ​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា យូណេស្កូ (UNESCO) ដោយសារតែ​សហរដ្ឋអាមេរិក​យល់ឃើញ​ថា អង្គការ UNESCO មាន​ភាពលម្អៀង​ប្រឆាំងនឹង​ប្រទេស​អ៊ីស្រាអែល​ជា​សម្ព័ន្ធមិត្ត​របស់ខ្លួន​ក្នុង​រឿង​បោះឆ្នោត​គាំទ្រ​ទទួលយក​ប្រទេស​ប៉ា​ឡេ​ស្ទី​ន​ជា​សមាជិក​ពេញសិទ្ធិ​អង្គការ UNESCO ដែលជា​ប្រទេស​សត្រូវ​ជាមួយ​ប្រទេស​អ៊ីស្រាអែល ។​

​បន្ទាប់ពី​សហរដ្ឋអាមេរិក​សម្រេចចិត្ត​ដកខ្លួន​ថយ​ចេញពី​អង្គការ UNESCO នោះ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី​ប្រទេស​អ៊ីស្រាអែល​ក៏បាន​ប្រកាស​ដែរ​ថា នឹងចូលរួម​ជាមួយ​ស​ហ​រដ្ឋ​អាមេរិក​ក្នុងការ​ដកខ្លួន​ថយ​ចេញពី​អង្គការ UNESCO ។

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក​បាន​ឈប់​បង់ប្រាក់​សមាជិកភាព​ឲ្យ​អង្គការ UNESCO តាំងពី​ឆ្នាំ​២០១១ ក្រោយពេល​អង្គការ​នេះ​បោះឆ្នោត​គាំទ្រ​ទទួលយក​ប្រទេស​ប៉ា​ឡេ​ស្ទី​ន​ជា​សមាជិក​ពេញសិទ្ធិ​អង្គការ UNESCO ខណៈ​រហូតមក​ទល់នឹង​ពេលនេះ​សហរដ្ឋអាមេរិក​បាន​ជំពាក់​ប្រាក់​អង្គការ UNESCO ប្រមាណ​៥៥០​លាន​ដុល្លារ​នៅឡើយ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.