ថ្ងៃ អាទិត្យ ទី ២២ ខែ តុលា ឆ្នាំ ២០១៧

នរណា​ជា​ចោរ ? រុស្ស៊ី​ប្រតិកម្ម​តវ៉ា​ក្នុង​រឿង​ទង់ជាតិ​រុស្ស៊ី​ត្រូវបាន​គេ​លួច​បាត់​ពី​ស្ថាន​កុងស៊ុល​ខ្លួន​នៅលើ​ទឹកដី​អាមេរិក

​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា រុស្ស៊ី​បានធ្វើ​ការតវ៉ា​ទៅនឹង​សហរដ្ឋអាមេរិក​បន្ទាប់​ពី​ទង់ជាតិ​រុស្ស៊ី​ត្រូវបាន​ចោរលួច​បាត់​ពី​ស្ថាន​កុងស៊ុល​រុស្ស៊ី​មាន​ទីតាំង​ឋិត​នៅ​ទីក្រុង San Francisco នៃ​សហរដ្ឋអាមេរិក ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​សហរដ្ឋអាមេរិក​បា​នស​រ​សេរ​នៅលើ​បណ្តាញ​សង្គម Twitter ជា​ភាសា​រុស្ស៊ី​ដែលមាន​ខ្លឹមសារ​ថា «​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​ខ្មាសអៀន​ថ្មី​បំផុត ! ទង់ជាតិ​រុស្ស៊ី​ត្រូវបាន​ចោរលួច​ចេញពី​អគារស្ថាន​កុងស៊ុល​នៅ​ទីក្រុង San Francisco» ។

​គួរ​រំលឹក​ជូន​ថា ក្នុង​សកម្ម​ភាពជា​ផ្នែក​មួយ​នៃ​ការសង​សឹក​គ្នា​ទៅវិញទៅមក​ផ្នែក​ការទូត​រវាង​សហរដ្ឋអាមេរិក និង​រុស្ស៊ី គឺ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅ បុគ្គលិក​ទូត​របស់​រុស្ស៊ី​បាន​ចាកចេញ​អស់ពី​ស្ថាន​កុងស៊ុល​ឋិត​នៅ​ទីក្រុង San Francisco បន្ទាប់ពី​ទីក្រុង Washington បាន​បញ្ជា​ឲ្យ​ទីក្រុង Moscow ទុក​ទំនេរ​ចោល​នៅ​អគារស្ថាន​កុងស៊ុល​ខ្លះ ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.