ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

មូល​ក្រោម​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ! ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ត្រូវបាន​ផ្ទេរ​ឲ្យ​មក​ឋិត​ក្រោម​សមត្ថកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​រាជបណ្ឌិត្យសភាកម្ពុជា​

ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ដែល​បាន​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១១/៦០០ ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១១ ត្រូវបាន​ផ្ទេរ និង​ធ្វើ​សមាហរណកម្ម​ការងារ និង​រចនាសម្ព័ន្ធ​ទាំងឡាយ រួមមាន​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក ចលនទ្រព្យ អចលនទ្រព្យ ។​ល​។ របស់​ក្រុមប្រឹក្សា​នេះ​ដែលមាន​កន្លងមក ឲ្យ​ឋិត​នៅក្រោម​សមត្ថកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​រាជបណ្ឌិត្យសភាកម្ពុជា​វិញ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨១៧/៦៤១ ចុះ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧ ។

​ជាមួយនឹង​ការផ្ទេរ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ឲ្យ​មក​ឋិត​នៅក្រោម​សមត្ថកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​រាជបណ្ឌិត្យសភាកម្ពុជា​វិញ​នេះ គឺ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១១/៦០០ ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១១ ស្តីពី​ការបង្កើត​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ត្រូវ​ទុកជា​និរាករណ៍ និង​សមាសភាព​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ដែល​ត្រូវបានតែងតាំង​មុន​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧ ត្រូវ​ទុកជា​មោ​ឃៈ ។​

​ឯកឧត្តម​បណ្ឌិត នៅ ស៊ុន ត្រូវបានតែងតាំង និង​ផ្តល់​ឋានៈ​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ជំនួស​ឯកឧត្តម​បណ្ឌិត្យ​សភាចា​រ្យ ច័ន្ទ សំណព្វ ដែល​ទទួល​ភារកិច្ច​ថ្មី ជា​អនុប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨១៧/៦៤២ ចុះ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧ ។

​រាជបណ្ឌិត្យសភាកម្ពុជា​បច្ចុប្បន្ន មាន​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ជា​ប្រធាន និង​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដែល​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១៧/៥៨៣ ចុះ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧ ។ ក្រៅពី​កាន់តំណែង​ជា​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​នោះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ ទូច ក៏​ជា​អនុប្រធាន​ប្រចាំការ​នៃ​ក្រុម​បណ្ឌិតសភា​ចា​រ្យ​ផងដែរ ដែល​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨១៧/៥៩៣ ចុះ​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៧ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.