ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

កាង​គ្រឿងញៀន​ត្រូវ​ដក​បុណ្យស័ក្តិ ! ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បញ្ជា​ឲ្យ​ដកហូត​តំណែង​មេ​ប៉ូលិស​ពីរ​នាក់​ពាក់ព័ន្ធ​កាង​ក្រុម​រត់ពន្ធ​គ្រឿងញៀន

ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់​ចិន​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា លោក Rodrigo Duterte ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន​បាន​បញ្ជា​ឲ្យ​ដកហូត​មុខតំណែង​មេបញ្ជាការ​ប៉ូលិស​ថ្នាក់​តំបន់​ចំនួន​២​នាក់​ភ្លាមៗ​បន្ទាប់ពី​ក្រុម​ស៊ើបអង្កេត​រកឃើញថា មន្ត្រីប៉ូលិស​ទាំងពីរ​នា​ក់​លួច​កាង​ក្រុម​រត់ពន្ធ​គ្រឿងញៀន​នៅ​តំបន់​ដែល​ខ្លួន​កាន់កាប់ និង​ត្រូវបាន​អាជ្ញាធរ​ចោទប្រកាន់ថា ជា​មេបញ្ជាការ​កំពូល​គ្រឿងញៀន «Narco-Generals» ។​

Image may contain: 4 people, people sitting and indoor

​លោក Ernesto Abella មន្ត្រី​អ្នកនាំពាក្យ​រដ្ឋាភិបាល​ហ្វីលីពីន​បាន​ឲ្យ​ដឹងថា មន្ត្រីជាន់ខ្ពស់​នៃ​ស្ថាប័ន​ប៉ូលិស​ទាំងពីរ​នាក់​ដែល​ត្រូវបាន​ដកហូត​មុខតំណែង​នោះ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ Joel Pagdilao មេបញ្ជាការ​ប៉ូលិស​ថ្នាក់​រដ្ឋធានី​របស់​ជាតិ និង​លោក​ឧ​ត្ត​ម​សេនីយ៍ Edgardo Tinio មេបញ្ជាការ​ប៉ូលិស​ប្រចាំ​ទីក្រុង Quezon ៕​

Image may contain: 2 people, hat

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.