ថ្ងៃ សុក្រ ទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៧

០៩​ខែ ចំណូល​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ទទួលបាន​ជាង​៧៥​លាន​ដុល្លារ​

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​លេខ​០៨១​គស​អ ចុះ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ របស់​គ្រឹះស្ថាន​អង្គរ (​គ​.​ស​.​អ​) បាន​ឲ្យ​ដឹងថា រយៈពេល​០៩​ខែ ឆ្នាំ​២០១៧ មាន​ភ្ញៀវទេសចរ​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ចំនួន​១ ៧៥៣ ០១៣​នាក់ និង​ទទួលបាន​ចំណូល​សរុប​ចំនួន​៧៥ ៦៩៩ ៤៩៤​ដុល្លារ​អាមេរិក ។​

​ចំនួន​ភ្ញៀវទេសចរ​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​រយៈពេល​០៩​ខែ​ឆ្នាំ​២០១៧ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៦​កន្លងទៅ គឺមាន​ការកើនឡើង​១២,១៤​ភាគរយ និង​ចំណូល​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៦​មានការ​កើនឡើង​៧០,៤៦​ភាគរយ ។

​ដោយឡែក ចំណូល​ដែល​ទទួលបាន​ពី​ការលក់​ប័ណ្ណ​ទស្សនា​រមណីយដ្ឋាន​អង្គរ​រយៈពេល​០៨​ខែ ឆ្នាំ​២០១៧ ក៏បាន​ឧបត្ថម្ភ​ដល់​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​ចំនួន​២ ៩៣១ ៩៤៤​ដុល្លារ​អាមេរិក ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.