ថ្ងៃ អាទិត្យ ទី ២២ ខែ តុលា ឆ្នាំ ២០១៧

ចំណេញ​កប់​ក្តោង ! អាមេរិក​គ្រោង​លក់​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល THAAD តម្លៃ​១៥​ពាន់​លាន​ដុល្លារ​ឲ្យ​ទៅ​អា​រ៉ា​ប៊ី​សា​អូឌីត​

គេហទំព័រ​សារព័ត៌មាន Independent របស់​អង់គ្លេស​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៧​ម្សិលមិញ​ឲ្យ​ដឹងថា ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​បានប្រកាស​ព្រមព្រៀង​លក់​សព្វាវុធ​រួមមាន ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល កាំជ្រួច​មី​ស៊ី​ល និង​ប្រព័ន្ធ​រ៉ា​ដាប​ញ្ជា​ទៅ​ឲ្យ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត (Saudi Arabia) ក្នុងនោះ គ្រាន់តែ​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​ធុន THAAD មានតម្លៃ​សរុប​ប្រមាណ​១៥​ពាន់​លាន​ដុល្លារ​អាមេរិក ។ គម្រោង​លក់​សព្វាវុធ​ដ៏​ច្រើន​នេះ​បាន​កើតមានឡើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump ទៅកាន់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​កន្លងទៅ ។​

Image may contain: one or more people and people standing

​រាជាណាចក្រ​អា​រ៉ា​ប៊ី​សា​អូឌីត​បានប្រកាស​ឲ្យ​ដឹងថា ប្រទេស​របស់ខ្លួន​បាន​បញ្ជា​ទិញ​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល Terminal High Altitude Area Defense (THAAD) ចំនួន​៤៤​គ្រឿង កាំជ្រួច​មី​ស៊ី​ល​បន្ថែមចំនួន​៣៦០​គ្រាប់ ព្រមទាំង​ប្រព័ន្ធ​រ៉ា​ដាប​ញ្ជា​ពី​សហរដ្ឋអាមេរិក ។

Image may contain: 2 people

​បណ្តាញ​ទូរទស្សន៍ Al Arabiya របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​រាយការណ៍​ឲ្យ​ដឹងថា ក្នុង​ព្រះរាជដំណើរ​យាង​ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​នៃ​រាជាណាចក្រ​អា​រ៉ា​ប៊ី​សា​អូឌីត​ទៅកាន់​ប្រទេស​រុស្ស៊ី គឺ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ក៏បាន​បញ្ជា​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល​ធុន S-400 មានតម្លៃ​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​រុស្ស៊ី​ផងដែរ ។​

Image may contain: sky and outdoor

​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ដែលជា​ប្រទេស​សម្បូរ​ធនធាន​ប្រេង​មួយ​នេះ គឺជា​ប្រទេស​ចំណាយ​យ៉ាងច្រើន​លើ​វិស័យ​យោធា​ក្នុង​លំដាប់​ទី​៣​លើ​ពិភពលោក នា​ឆ្នាំ​២០១៥ (​ជាង​៨០​ពាន់​លាន​ដុល្លារ​អាមេរិក​) និង​លំដាប់​ទី​៤​លើ​ពិភពលោក​នា​ឆ្នាំ​២០១៦ (​ជាង​៦០​ពាន់​លាន​ដុល្លារ​អាមេរិក​) ។ ការបញ្ជាទិញ​សព្វាវុធ​ដ៏​ច្រើនសន្ធឹក​របស់​ប្រទេស​នេះ​ត្រូវបាន​អ្នកវិភាគ​យុទ្ធសាស្ត្រ​យោធា​អន្តរជាតិ​វាយតម្លៃថា គឺ​ដើម្បី​ត្រៀម​ទប់ទល់​ទៅនឹង​ឥទ្ធិពល​យោធា​របស់​ប្រទេស​អ៊ីរ៉ង់ ។​

Image may contain: cloud, sky and outdoor

​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​ធុន THAAD ផលិត​ដោយ​ក្រុមហ៊ុន Lookheed Martin របស់​សហរដ្ឋអាមេរិក ដែល​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ចាប់តាំងពី​ឆ្នាំ​២០០៨​ទល់​សព្វថ្ងៃ ។ ខែល​មី​ស៊ី​ល​ប្រភេទ​នេះ​មាន​ទម្ងន់​៩០០​គីឡូក្រាម ប្រវែង​៦,១៧​ម៉ែត្រ​ក្នុង​១​គ្រាប់ និង​អាច​បាញ់​បាន​ក្នុង​រង្វង់​ប្រតិបត្តិការ​ចម្ងាយ​ជាង​២០០​គីឡូម៉ែត្រ ជាមួយនឹង​ល្បឿន​ជិត​៣​គីឡូម៉ែត្រ​ក្នុង​មួយ​វិនាទី ពោលគឺ​ក្នុង​រយៈ​ចម្ងាយ​ប្រតិបត្តិការ​ត្រឹម​២០០​គីឡូម៉ែត្រ​ត្រូវការ​ពេលវេលា​ប្រមាណ​១​នាទី​ប៉ុណ្ណោះ ៕​

No automatic alt text available.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.