ថ្ងៃ អាទិត្យ ទី ២២ ខែ តុលា ឆ្នាំ ២០១៧

ឡើង​ផ្កាយ​៤​ព្រាត ! ផ្កាយ​៣​ប៉ូលិស​ចំនួន​៤​នាក់ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤)

នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ដែលជា​អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ចំនួន​៣​នាក់ និង​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ម្នាក់ទៀត ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) កាលពី​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៧​ម្សិលមិញ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៧/៧០២ និង​លេខ​នស​/​រកត​/១០១៧/៧០៣ ចុះ​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៧ ។​

​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ​ទាំង​៤​នាក់ ដែល​ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) រួមមាន ៖

១-​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ទូច ណារ៉ុថ អត្តលេខ​០៥០៧ អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ទទួល​ជំនួយ​ការដឹកនាំ​ការងារ​អង្គរក្ស និង​ការងារ​រៀបចំ​ផែនការ​ការពារ ។​

២-​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ អត្តលេខ​០៧៧១ អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ទទួល​ជំនួយ​ការដឹកនាំ​ការងារ​ប្រឆាំង​គ្រឿងញៀន និង​ជា​អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ។​

៣-​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ឹម យ៉ាន អត្តលេខ​០២៣០៥ អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ទទួល​ជំនួយ​ការដឹកនាំ​ការងារ​នគរបាល​ទេសចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ និង​ការងារ​នគរបាល​ទេសចរណ៍ ។

៤-​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឃុន សំបូរ អត្តលេខ​០៦៩៣ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.