ថ្ងៃ សុក្រ ទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៧

ឡើង​ផ្កាយ​ស្មើ​បងប្រុស​ធំ ! កូនប្រុស​ទី​២​របស់​បុរស​ខ្លាំង​ដែល​ធ្វើ​ទាហាន ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ស្មើ​កូនប្រុស​ច្បង​ហើយ

បន្ទាប់ពី​ទទួលបាន​ការតែងតាំង​មុខតំណែង​បន្ថែម​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ ចារកិច្ច​ក្រសួងការពារជាតិ​រួចមក ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ានិត នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០៧៥៥៥៥ និង​ត្រូវជា​កូនប្រុស​បង្កើត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​បណ្ឌិតសភា​ចា​រ្យ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៧/៧០១ ចុះ​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៧ ពោល​គឺមាន​ឋានន្តរស័ក្តិ​ស្មើនឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០៣៣៨៨៣ និង​ត្រូវជា​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​ហើយ ។​

​កូនប្រុស​ទី​២​អាយុ​៣៦​ឆ្នាំ របស់​បុរស​ខ្លាំង​នៃ​កម្ពុជា គឺ​លោក ហ៊ុន ម៉ានិត នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០៧៥៥៥៥ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៣/៦៤៩ ចុះ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៣ និង​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥១៥/៤០០ ចុះ​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៥ ។

​ក្រោយ​ឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) រយៈពេល​ប្រមាណ​០៤​ខែ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ុន ម៉ានិត ក៏​ធ្លាប់​ទទួលបាន​ការតែងតាំង​ជានា​យក​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ ចារកិច្ច​អគ្គបញ្ជាការដ្ឋាន ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៩៩៧​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៥ និង​ក៏​ទទួលបាន​ការតែងតាំង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ ចារកិច្ច​ក្រសួងការពារជាតិ នា​ឆ្នាំ​២០១៧​នេះ​តែម្តង ។​

​បច្ចុប្បន្ន ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ានិត បាននិងកំពុង​កាន់កា​ប់​មុខតំណែង តួនាទី​យ៉ាងតិច​ចំនួន​៤ ដូចខាងក្រោម ៖

១-​ជា​នាយករង​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវជា​ឪពុក​បង្កើត ។​

២-​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ ចារកិច្ច​ក្រសួងការពារជាតិ ។​

៣-​ជា​អគ្គលេខាធិការរង​ទី​១​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ។

៤-​ជា​អនុប្រធាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា (​គ​.​ក​.​ប​) ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.