ថ្ងៃ សុក្រ ទី ២០ ខែ កក្កដា ឆ្នាំ ២០១៨

ឡើង​ឋានៈ​ទៀតហើយ ! សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​កាកបាទក្រហមកម្ពុជា និង​ជាទី​ប្រឹក្សា​ផ្ទាល់​បុរស​ខ្លាំង​ម្នាក់ ទទួលបាន​ការដំឡើង​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​

​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​កាកបាទក្រហមកម្ពុជា និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ម្នាក់ គឺ​ឯកឧត្តម ជុំ កុសល ទទួលបាន​ការដំឡើង​ឋានៈ​ថ្មី​ស្មើនឹង​រដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៧/៦៩៤ ចុះ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧ ។​

​ក្រោយ​ការបង្កើត​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​ជានា​យករ​ដុ្ឋ​មន្ត្រី លោក ជុំ កុសល ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​បុរស​ខ្លាំង មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៣/៩១៣ ចុះ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៣ ។​

​បន្ទាប់មកទៀត ឯកឧត្តម ជុំ កុសល ដែលជា​ទីប្រឹក្សា​ផ្ទាល់​នាយករដ្ឋមន្ត្រី​នោះ ក៏ត្រូវ​បានទទួល​ស្គាល់​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​អាណត្តិ​ទី​៦​នៃ​កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ភរិយា​របស់​បុរស​ខ្លាំង​ជា​ប្រធាន ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១១៥៥​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៤ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.