ថ្ងៃ សុក្រ ទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៧

បែកធ្លាយ​រឿង​អាម៉ាស់ ! នាវា​ដឹក​គ្រាប់​រ៉ុក្កែត​ជាង​៣​ម៉ឺន​គ្រាប់​របស់​កូរ៉េខាងជើង​ដែល​ដោត​ទង់ជាតិ​កម្ពុជា ត្រូវបាន​អាជ្ញាធរ​អេ​ហ្ស៊ី​ប​ចាប់​ឃាត់ទុក

សារព័ត៌មាន Washington Post របស់​សហរដ្ឋអាមេរិក​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា នាវា​អាថ៌កំបាំង​មួយគ្រឿង​ឈ្មោះ Jie Shun ប្រភព​មកពី​ទីក្រុង Pyongyang ប្រទេស​កូរ៉េខាងជើង និង​មានកា​ពី​ទែន​នាវា​ជា​ជនជាតិ​កូរ៉េខាងជើង​ដោយ​ដោត​ទង់ជាតិ​ប្រទេស​កម្ពុជា​ធ្វើដំណើរ​ឆ្ពោះទៅកាន់​ព្រែកជីក​ស៊ុយ​អេ ហើយ​ត្រូវបាន​អាជ្ញាធរ​គយ​អេ​ហ្ស៊ី​ប​ចាប់​ឃាត់ទុក​នៅឯ​ដែនទឹក​ប្រទេស​អេ​ហ្ស៊ី​ប​កាលពី​ខែសីហា ឆ្នាំ​២០១៧​កន្លងទៅ បន្ទាប់ពី​មាន​សារ​សម្ងាត់​មួយ​បញ្ជូន​ពី​ទីក្រុង Washington ទៅកាន់​ទីក្រុង​គែរ (Cairo) នៃ​ប្រទេស​អេ​ហ្ស៊ី​ប ។​

Image may contain: ocean, sky, outdoor, nature and water

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នាវា​អាថ៌កំបាំង​ដែល​ត្រូវបាន​អាជ្ញាធរ​ប្រទេស​អេ​ហ្ស៊ី​ប​ចាប់​ឃាត់ទុក​នោះ គឺជា​នាវា​ដឹក​អាវុធ​ដោយមាន​ប្រភេទ​គ្រាប់​រ៉ុក្កែត​ជាង​៣០ ០០០​គ្រាប់​សម្រាប់​លក់​ឲ្យ​អ្នកទិញ​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​តែម្តង ។​

Image may contain: outdoor

​តាម​ការកត់សម្គាល់​បានបង្ហាញ​ឲ្យ​ឃើញថា ទោះបី​ឋិត​ក្រោម​សម្ពាធ​នៃ​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ (UN) និង​ជាពិសេស​សហរដ្ឋអាមេរិក ព្រមទាំង​សម្ព័ន្ធមិត្ត​ក៏ដោយ ក៏​របប​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-un នៅតែ​អាច​រកចំណូលបាន​ដោយ​លក់​សព្វាវុធ និង​បរិក្ខារ​យោធា​ជាសម្ងាត់​ទៅកាន់​អតិថិជន​របស់ខ្លួន រួមមាន ៖ អ៊ីរ៉ង់ មី​យ៉ាន់​ម៉ា គុយបា ស៊ី​រី និង​អេ​ហ្ស៊ី​ប …​។​ល​៕​

Image may contain: mountain, sky, outdoor and nature

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.