ថ្ងៃ សុក្រ ទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៧

ចប់​ហើយ ! ក្រោយ​បណ្តេញ​លោក Gonzalez Devidson Alejandro ចេញពី​កម្ពុជា​បាន​២​ឆ្នាំ រាជរដ្ឋាភិបាល​បុរស​ខ្លាំង​លុបឈ្មោះ​អង្គការ​មាតា​ធម្មជាតិ​ចោល​តែម្តង

ក្រសួងមហាផ្ទៃ​បានសម្រេច​លុបឈ្មោះ អង្គការ​មាតា​ធម្មជាតិ ដែល​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល​កាលពី​ឆ្នាំ​២០១៣ និង​មាន​ទីស្នាក់ការ​កណ្តាល​ឋិត​នៅ​វត្ត​ចម្ការ​ឈូក ភូមិ​ពោធិ៍​មាស ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​នោះ ចេញពី​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល​ហើយ ដោយ​ប្រកា​សលេខ​៤៥៧១​ប្រក ចុះ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧ ។

​ការសម្រេច​លុបឈ្មោះ «​អង្គការ​មាតា​ធម្មជាតិ​» ចេញពី​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ក្រសួងមហាផ្ទៃ​នេះ គឺ​កើតឡើង​រយៈពេល​ប្រមាណ​២​ឆ្នាំក្រោយ​ក្រសួងមហាផ្ទៃ​បណ្តេញ​លោក Gonzalez Devidson Alejandro សញ្ជាតិ​អេ​ស្ប៉ា​ញ អនុប្រធាន​អង្គការ​មាតា​ធម្មជាតិ និង​ជា​សកម្មជន​បរិស្ថាន​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ប្រកា​សលេខ​២២៨៨​ប្រក ចុះ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៥ ។​

​លោក Gonzalez Devidson Alejandro ជា​សកម្មជន​ការពារ​ធនធានធម្មជាតិ​នៅ​តំបន់​អា​រ៉ែ​ង​ក្នុងនាម​ជា​អនុប្រធាន​អង្គការ​មាតា​ធម្មជាតិ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជាប​ណ្តេ​ញ​ចេញពី​កម្ពុជា​តាម​ជើងយន្តហោះ Thai Airways TG585 វេលា​ម៉ោង​២០ និង​៣៤​នាទី​រាត្រី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៥ ក្រោយពេល​សមត្ថកិច្ច​នគ​របាល​ចាប់​ឃាត់ខ្លួន​នា​វេលា​ម៉ោង​១៣ និង​៤៥​នាទី​រសៀល​ថ្ងៃ​ដដែល នៅ​ភោជនីយដ្ឋាន​មួយកន្លែង​នា​មាត់ទន្លេ​ជិត​ផ្សារ​រាត្រី ឋិត​ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​យកមក​ធ្វើ​កំណត់ហេតុ​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.