ថ្ងៃ អាទិត្យ ទី ២២ ខែ តុលា ឆ្នាំ ២០១៧

តូច​តែ​ហ៊ាន​គំរាម​ធំ ! កូរ៉េខាងជើង​គំរាម​វាយប្រហារ​ជប៉ុន​ឲ្យ​លិច​ចូលក្នុង​សមុទ្រ និង​អាមេរិក​ក្លាយជា​គំនរ​ផេះផង់

គេហទំព័រ​សារព័ត៌មាន Independent របស់​អង់គ្លេស​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​ដោយ​ដកស្រង់​ពី​ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងជើង KCNA បាន​ឲ្យ​ដឹងថា ព្រោះតែ​ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក​គាំទ្រ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ពាក់ព័ន្ធ​នឹង​ការដាក់ទណ្ឌកម្ម​បន្ថែម​លើ​ប្រទេស​កូរ៉េខាងជើង​ក្នុង​សំណុំរឿង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​នោះ កូរ៉េខាងជើង​បាន​គំរាម​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ដើម្បី​ពន្លិច​ប្រទេស​ជប៉ុន​ឲ្យ​ចូលទៅក្នុង​សមុទ្រ និង​សហរដ្ឋអាមេរិក​ក្លាយទៅជា​ផេះផង់​ងងឹត​សូន្យសុង ។​

Image may contain: sky, outdoor and nature

​គណៈកម្មាធិការ​សន្តិភាព​អាស៊ី​-​ប៉ាស៊ីហ្វិក របស់​ទីក្រុង Pyongyang ប្រទេស​កូរ៉េខាងជើង​បាន​ហៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា គឺជា​ឧបករណ៍​បី​សាច (Tool of Evil) ធ្វើតាម​ការបញ្ជា​របស់​សហរដ្ឋអាមេរិក និង​ក៏​ស្នើ​ឲ្យ​មានការ​វាយ​បំបែក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នេះ​ផងដែរ ។​

Image may contain: one or more people, people standing, mountain, ocean, outdoor, water and nature

​ទីភ្នាក់ងារសារព័ត៌មាន KCNA បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា កោះ​ចំនួន​៤​នៃ​ប្រជុំ​កោះ​របស់​ប្រទេស​ជប៉ុន​ត្រូវតែ​លិច​ចូលទៅក្នុង​សមុទ្រ​ដោយ​គ្រាប់បែកនុយក្លេអ៊ែរ Juche ។ ប្រទេស​ជប៉ុន​មិនចាំបាច់​លេចខ្លួន​នៅក្បែរ​ពួកយើង​ទៀត​ទេ ។

Image may contain: outdoor

​គួរ​រំលឹក​ជូន​ថា កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧ កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​រំលង​ប្រទេស​ជប៉ុន​រួច​ធ្លាក់​ទៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក មាន​រយៈ​ចម្ងាយ​ប្រមាណ​២ ៧០០​គីឡូម៉ែត្រ និង​កាលពី​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅ កូរ៉េខាងជើង​ក៏បាន​បំផ្ទុះ​តេស្ត​សាកល្បង​គ្រាប់បែក​អ៊ី​ដ្រូ​ហ្សែ​ន (H-Bombs) របស់ខ្លួន​ប្រកបដោយ​ជោគជ័យ​ថែមទៀត ។

Image may contain: 4 people, people standing

​អំពើ​គឃ្លើន​ក្នុង​កម្មវិធី​អាវុធ​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ម្តង​ហើយ​ម្តងទៀត​នេះ​បាន​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​ទាំង​១៥​ជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​សម្រេច​ជា​ឯកច្ឆន្ទ​ដាក់ទណ្ឌកម្ម​បន្ថែម​ទៅលើ​ប្រទេស​កូរ៉េខាងជើង ជាអាទិ៍ បិទ​មិន​ឲ្យ​នាំចេញ​នូវ​ផលិតផល​វាយ​ន​ភណ្ឌ​របស់​កូរ៉េខាងជើង និង​ដាក់​កម្រិត​ការផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ឲ្យ​ទៅ​កូរ៉េខាងជើង ៕​

No automatic alt text available.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.