ថ្ងៃ អាទិត្យ ទី ២២ ខែ តុលា ឆ្នាំ ២០១៧

ប្រមូល​ទាំងអស់​រួមទាំង​អេតចាយ ! អេតចាយ​ត្រូវបាន​ដឹកជញ្ជូន​រាប់សិប​រថយន្ត​ក្នុង​១​ខែៗ​ចេញពី​ខ្មែរ​ឆ្ពោះទៅ​យួន​

សេចក្តីរាយការណ៍​ពី​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹងថា អេតចាយ​គ្រប់​ប្រភេទ​ត្រូវបាន​ឈ្មួញ​ដឹកជញ្ជូន​រាប់សិប​រថយន្ត​ក្នុង​១​ខែៗ​ចេញពី​ប្រទេស​កម្ពុជា​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​ដូច​គេ​ហែ​កឋិន ខណៈ​គេ​មិនបាន​ដឹងថា ការនាំចេញ​អេតចាយ​ទាំងនោះ​រដ្ឋ​ទទួលបាន​ចំណូល​ដែរ​ឬ​យ៉ាងណា​ឡើយ ។​

​មន្ត្រីរាជការ​ចូលនិវត្តន៍​ម្នាក់​បាន​លាន់មាត់​ថា ដោយសារតែ​ខ្មែរ​គ្មាន​មារយាទ​មិនចេះ​កែច្នៃ​អេតចាយ​ទាំងនោះ​ទើប​វៀតណាម​គេ​ប្រមូល​យកទៅ​កែច្នៃ​នៅ​ប្រទេស​គេ​រហូតដល់​មាន​ឈ្មួញ​ខ្លះ​ក្លាយជា​ឧកញ៉ា​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ដោយសារ​ប្រកបមុខរបរ​ប្រមូល​ទិញ​-​លក់​អេតចាយ​នេះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.