ថ្ងៃ សុក្រ ទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៧

ដល់ពេល​ត្រូវការ និង​ទុកចិត្ត​មាស ? អាល្លឺម៉ង់​ប្រមូល​មាស​ដែល​រក្សាទុក​នៅ​បារាំង និង​អាមេរិក​ត្រឡប់​បញ្ជូនមក​ចូល​ប្រទេស​វិញ​យ៉ាងគំហុក​

​គេហទំព័រ​សារព័ត៌មាន CNN បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា ធនាគា​កណ្តាល Bundesbank របស់​អាល្លឺម៉ង់​បានប្រកាស​កាលពី​ចុងខែ​សីហា ឆ្នាំ​២០១៧​កន្លង​ទៅនឹង​ចាត់ចែង​ប្រមូល និង​ដឹកជញ្ជូន​មាស​ទម្ងន់​៣៧៤​តោន​ពី​ទីក្រុង Paris ប្រទេស​បារាំង និង​ទម្ងន់​៣០០​តោន​ពី​ទីក្រុង New York សហរដ្ឋអាមេរិក ដែលមាន​តម្លៃ​គិត​ជា​ទឹកប្រាក់​ប្រមាណ​៣១​ពាន់​លាន​ដុល្លារ​អាមេរិក បញ្ជូន​មកកាន់​ឃ្លាំង​នៅក្នុង​ប្រទេស​វិញ​ឲ្យ​បាន​រួចរាល់​នៅមុន​ឆ្នាំ​២០២០​ខាងមុខ ។

No automatic alt text available.

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​២០១៦​កន្លងទៅ មាស​ទម្ងន់​២១៦​តោន​ក្នុងនោះ​ទម្ងន់​១១១​តោន​រក្សាទុក​នៅ​ប្រទេស​បារាំង និង​ទម្ងន់​១០៥​តោន​រក្សាទុក​នៅ​សហរដ្ឋអាមេរិក​ត្រូវបាន​អាល្លឺម៉ង់​ចាត់ចែង​បញ្ជូនមក​រក្សាទុក​នៅ​ទីក្រុង Frankfurt របស់ខ្លួន​វិញ​ហើយ ។​

Image may contain: food

​ធនាគារកណ្តាល​អាល្លឺម៉ង់​បានប្រកាស​ឲ្យ​ដឹង​ទៀតថា យ៉ាងយូរបំផុត​នៅត្រឹម​ឆ្នាំ​២០២០​ខាងមុខ មាស​ចំនួន​ពាក់កណ្តាល​របស់​អាល្លឺម៉ង់​ដែល​រក្សាទុក​នៅក្រៅ​ប្រទេស​ស្មើនឹង​៣ ៣៨៧​តោន​នឹងត្រូវ​បញ្ជូន​ត្រឡប់​មកកាន់​ប្រទេស​វិញ ខណៈ​អាល្លឺម៉ង់​បាន​ប្រមូលយក​មាស​មក​ចូលក្នុង​ប្រទេស​វិញ​ចាប់ផ្តើម​កាលពី​អំឡុង​ឆ្នាំ​២០១៣​មក ។

No automatic alt text available.

​កាលពី​សម័យ​សង្គ្រាមត្រជាក់ (Cold War) អាល្លឺម៉ង់​បានធ្វើការ​លាក់ទុក​មាស​ជាច្រើន​នៅក្រៅ​ប្រទេស​រួមមាន​៖ សហរដ្ឋអាមេរិក​(​ប្រមាណ​១ ២៣៦​តោន​) អង់គ្លេស (​ប្រមាណ​៤៣២​តោន​) និង​នៅ​ប្រទេស​បារាំង​ជាដើម ។

No automatic alt text available.

​បច្ចុប្បន្ន អាល្លឺម៉ង់​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​លំដាប់​ទី​២​លើ​ពិភពលោក​បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក​ដែល​បាន​រក្សាទុក​មាស​ច្រើនជាងគេ​រហូតដល់​ចំនួន​២៧៩ ០០០​ដុំ និង​មានតម្លៃ​ជា​ទឹកប្រាក់​ប្រមាណ​១២០​ពាន់​លាន​អឺរ៉ូ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.