ថ្ងៃ អាទិត្យ ទី ២២ ខែ តុលា ឆ្នាំ ២០១៧

ដល់ពេល​មហាអំណាច​ប​ញ្ចេ​ញ​កំហឹង ! អាមេរិក​នឹង​បាញ់​ទម្លាក់​មី​ស៊ី​ល​កូរ៉េខាងជើង​ទាំងអស់​ដែល​រំលោភ​ដែនអាកាស​អាមេរិក និង​សម្ព័ន្ធមិត្ត​

ប្រភព​ស្និទ្ធ​នឹង​សេត​វិមាន (White House) ដែល​ដកស្រង់​ផ្សព្វផ្សាយ​ដោយសារ​ព័ត៌មាន Newsmax របស់​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹងថា លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump បានដាក់​បញ្ជា​ឲ្យ​កងកម្លាំង​ទាហាន​អាមេរិក​បាញ់​ទម្លាក់​រាល់​អាវុធ​មី​ស៊ី​ល​របស់​ប្រទេស​កូរ៉េខាងជើង​ទាំងអស់​ដែល​រំលោភ​ដែនអាកាស​អាមេរិក ជាពិសេស​ទីបញ្ជាការដ្ឋាន​កងទ័ព​អាមេរិក​នៅ​កោះ Guam ។ បទបញ្ជា​របស់លោក Donald Trump បែបនេះ​គឺ​បាន​កើតមានឡើង​បន្ទាប់ពី​លោក Kim Jong-un មេដឹកនាំ​កូរ៉េខាងជើង​គំរាម​បាញ់​អាវុធ​មី​ស៊ី​ល​ឆ្លង​ទ្វីប (ICBM) សំដៅ​កម្ទេច​មូលដ្ឋានទ័ព​អាមេរិក​នៅ​កោះ Guam ។

Image may contain: ocean, sky, outdoor and water

​លើសពីនេះ ប្រភពព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា លោក Donald Trump ក៏​កំពុង​ថ្លឹងថ្លែង​ផងដែរ​ចំពោះ​វិធាន​ការបាញ់​ទម្លាក់អាវុធ​មី​ស៊ី​ល​របស់​ប្រទេស​កូរ៉េខាងជើង​ដែល​បាន​បាញ់​ផ្លោះ​រំលង​ដែនអាកាស​របស់​ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ជប៉ុន ដែលជា​ប្រទេស​សម្ព័ន្ធមិត្ត​របស់​សហ​រដ្ឋ​អាមេរិក ។​

Image may contain: ocean, sky, outdoor and water

​លោក John Bolton អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ (UN) បាន​ថ្លែងប្រាប់​សារព័ត៌មាន Newsmax ឲ្យ​ដឹងថា អាមេរិក​គប្បី​ចាត់វិធានការ និង​ធ្វើ​សកម្មភាព​ដើម្បី​ការពារ​ប្រទេស​កូរ៉េខាងត្បូង និង​ជប៉ុន ដែលជា​ប្រទេស «​រងគ្រោះថ្នាក់​» ដោយសារ​ការគំរាមកំហែង​ខាង​អាវុធ​មី​ស៊ី​ល​របស់​ប្រទេស​កូរ៉េខាងជើង ។​

Image may contain: mountain, sky, outdoor and nature

​ក្នុងន័យ​ត្រៀម​ជើងការ​ទប់ទល់​នឹង​ការគំរាមកំហែង​របស់​ប្រទេស​កូរ៉េខាងជើង​នោះ សហរដ្ឋអាមេរិក​បាន​ចាត់​បញ្ជូន​នាវាចម្បាំង​ពហុ​មុខងារ​ឈ្មោះ USS Wasp ជាមួយ​ក្រុម​យន្តហោះ​ចម្បាំង​បំបាំងកាយ​ដ៏​ទំនើប​ធុន F-35B របស់ខ្លួន​ទៅជិត​ឧបទ្វីប​កូរ៉េ​រួចជាស្រេច​ហើយ ។

Image may contain: sky, cloud and outdoor

​នា​រយៈពេល​ចុងក្រោយ​នេះ ប្រទេស​កូរ៉េខាងជើង​បាន​ព្យាយាម​ធ្វើតេស្ត​សាកល្បង​នូវ​អាវុធ​មី​ស៊ី​ល និង​គ្រាប់បែក​អ៊ី​ដ្រូ​ហ្សែ​ន (H-Bombs ) ម្តង​ហើយ​ម្តងទៀត​យ៉ាង​គឃ្លើន​ទោះបី​ឋិត​ក្រោម​សម្ពាធ​ទណ្ឌកម្ម​ពី​មហាអំណាច​អាមេរិក និង​សម្ព័ន្ធមិត្ត ព្រមទាំង​អង្គការសហប្រជាជាតិ​យ៉ាងណាក៏ដោយ ជាអាទិ៍ ៖ កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​រំលង​ប្រទេស​ជប៉ុន​រួច​ទៅ​ធ្លាក់​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​មាន​រយៈ​ចម្ងាយ​ប្រមាណ​២ ៧០០​គីឡូម៉ែត្រ និង​កាលពី​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ កូរ៉េខាងជើង​បានធ្វើ​តេស្ត​សាកល្បង​គ្រាប់បែក​អ៊ី​ដ្រូ​ហ្សែ​ន (H-Bombs) ប្រកបដោយ​ជោគជ័យ​ថែមទៀត ។​

Image may contain: 5 people

​អ្នកវិភាគ​យុទ្ធសាស្ត្រ​យោធា​អន្តរជាតិ​បាន​លើកឡើងថា ចម្ងាយ​ពី​ប្រទេស​កូរ៉េខាងជើង​ទៅ​មូលដ្ឋានទ័ព​អាមេរិក​នៅ​កោះ Guam ប្រមាណ​៣ ៤៣០​គីឡូម៉ែត្រ​ដែល​សមត្ថភាព​អាវុធ​មី​ស៊ី​ល​កូរ៉េខាងជើង​សព្វថ្ងៃ​មិនទាន់​អាច​វាយប្រហារ​ដល់​នៅឡើយ ប៉ុន្តែ​តាម​កម្រិត​នៃ​ការព្យាយាម​អភិវឌ្ឍន៍​កម្មវិធី​អាវុធ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ជា​លំដាប់​នោះ គឺ​នៅ​ថ្ងៃ​ខាងមុខ​ឆាប់ៗ សមត្ថភាព​អាវុធ​មី​ស៊ី​ល​កូរ៉េខាងជើង​នឹង​អាច​វាយប្រហារ​ដល់​កោះ Guam របស់​អាមេរិក​តែម្តង ៕​

Image may contain: 4 people, people standing

Image may contain: outdoor

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.