ថ្ងៃ សុក្រ ទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៧

​រូបភាព​រង​ការរិះគន់ ! តំណាងរាស្ត្រ​ម្នាក់​ត្រូវបាន​រៀបចំ​ឲ្យ​អង្គុយ​ខ្ពស់ជាង​ព្រះសង្ឃ​

​អ្នកលេង​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ដ៏​ពេញនិយម​បាននាំគ្នា​សម្តែង​នូវ​ការហួសចិត្ត​ផង និង​រិះគន់​ផង​ទៅលើ​ឥរិយាបទ​របស់​អ្នកតំណាងរាស្ត្រ​ម្នាក់​មកពី​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ដែល​ត្រូវ​បានរៀបចំ​ឲ្យ​អង្គុយ​លើ​កៅអី​ខ្ពស់ជាង​ព្រះសង្ឃ​កំពុង​គង់​ផ្ទាល់​នៅលើ​កម្រាលព្រំ ពោល​គឺជា​កាយវិការ​មិន​សមរម្យ ។

​អ្នកតំណាងរាស្ត្រ​នៅក្នុង​រូបភាព​នេះ គឺ​ឯកឧត្តម ឡូយ សុផាត អាយុ​៦៨​ឆ្នាំ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តស្ទឹងត្រែង និង​ជា​សមាជិក​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា (​គណៈកម្មការ​ទី​១) នៃ​រដ្ឋសភា​នីតិកាល​ទី​៥ ។​

​ក្រៅពី​ធ្លាប់បាន​កាន់តំណែង​ជា​ចៅហ្វាយខេត្ត គឺ​ឯកឧត្តម ឡូយ សុផាត ក៏​ជា​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​ក្រសួងមហាផ្ទៃ អត្តលេខ​០០៧ ដែល​ចូលនិវត្តន៍​ម្នាក់​ដែរ ហើយ​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦០៨/៦៩៥ ចុះ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០០៨ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.