ថ្ងៃ សុក្រ ទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៧

រឿង​ឡាវ​ឈ្លានពាន​ខ្មែរ ! កម្ពុជា​ចល័ត​ទ័ព និង​យោធ​ភ័​ណ្ឌ​ចេញពី​ក្រុង​តាខ្មៅ ខេត្តកណ្តាល​កាត់​តាម​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​សមរភូមិ​មុខ​ខេត្តស្ទឹងត្រែង

​ស្ថានភាព​ប្រឈមមុខ​ដាក់គ្នា​រវាង​កង​ទ័ព​កម្ពុជា និង​កងទ័ព​ឡាវ​នៅ​សមរភូមិ​មុខ​ខេត្តស្ទឹងត្រែង​ពាក់ព័ន្ធ​នឹង​រឿង​បូរណភាព​ទឹកដី​កំពុង​កើន​កម្តៅ​បាន​ជំរុញ​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកាស​ទុក​ឱកាស​ឲ្យ​ភាគី​ឡាវ​រយៈពេល​០៦​ថ្ងៃ​ដក​កម្លាំង​កងទ័ព​ដែល​កំពុង​ឈ្លានពាន​កម្ពុជា​ឲ្យ​អស់​ដោយ​គ្មាន​លក្ខខណ្ឌ ប៉ុន្តែ​ប្រសិនបើ​ឡាវ​នៅតែ​រឹងទទឹង គឺ​កម្ពុជា​នឹង​ប្រើ​ចំណាត់ការ​តាមផ្លូវ​យោធា ។​

​ឋិត​ក្នុងស្ថានភាព​ប្រឈម​បែបនេះ កម្ពុជា​ក៏បាន​ចល័ត​កងទ័ព និង​យោធ​ភ័​ណ្ឌ​ពី​មូលដ្ឋាន​ក្រុង​តាខ្មៅ ខេត្តកណ្តាល កាត់​តាម​ផ្លូវជាតិ​លេខ​២ មហាវិថី​ព្រះ​នរោត្តម ស្ពាន​ជ្រោយចង្វារ និង​ផ្លូវជាតិ​លេខ​៦ (​រាជធានី​ភ្នំពេញ​) ឆ្ពោះទៅ​សមរភូមិ​មុខ ខេត្តស្ទឹងត្រែង​ភ្លាមៗ​ដែរ ។​

​ទន្ទឹមនឹងនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ចេញ​សេចក្តីជូនដំណឹង​ជាបន្ទាន់​មួយ​ជម្រាបជូន​ប្រជាពលរដ្ឋ​បាន​ជ្រាប​អំពី​ដំណើរការ​ចល័ត​កងទ័ព និង​យោធ​ភ័​ណ្ឌ និង​សូមកុំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​ចល័ត​កងទ័ព​សំដៅទៅ​ការពារ​ទឹកដី​នៅ​សមរភូមិ​មុខ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.