ថ្ងៃ សុក្រ ទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៧

បទល្មើស​ក្រោម​ក្លៀក ! សកម្មភាព​បូម​ខ្សាច់​បំផ្លាញ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​កោះ​ថាស ពាក់ព័ន្ធ​នឹង​លោកជំទាវ ជា ខេង ភរិយា​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល

សេចក្តីរាយការណ៍​ពី​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា មាន​សកម្មភាព​បូម​ខ្សាច់​បំ​ផ្លិ​ញ​បំផ្លាញ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​កោះ​ថាស ឋិត​នៅ​ភូមិ​អូរ​លំចង់ ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ខណៈ​មន្ត្រី​ជំនាញ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តពោធិ៍សាត់ មិន​ហ៊ាន​ទប់ស្កាត់ និង​បង្ក្រាប​ឡើយ ពីព្រោះ​ពាក់ព័ន្ធ​នឹង​លោកជំទាវ​ជា​ភរិយា​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​រ៉ែ និង​ថាមពល ដែលជា​ចៅហ្វាយនាយ ។​

​ប្រភព​បង្ហើប​ប្រាប់​ដោយ​ក្រុមមន្ត្រី​រាជការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា សកម្មភាព​បូម​ខ្សាច់​ដែល​អាច​ប៉ះពាល់​ដល់​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​កោះ​ថាស​នោះ មានការ​ពាក់ព័ន្ធ​យ៉ាង​ស្និទ្ធ​ជាមួយ​លោកជំទាវ ជា ខេង ភរិយា​របស់​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ទើប​ខាង​មន្ត្រី​មូលដ្ឋាន​មិន​ហ៊ាន​ក្អក​ឡើយ ។​

​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​កោះ​ថាស ទំហំ​ប្រមាណ​១០​ហិកតា មាន​ទីតាំង​ឋិត​នៅ​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ខាងត្បូង​ទំនប់ទឹក​ដំណាក់​អម្ពិល និង​មាន​ចម្ងាយ​ប្រមាណ​១៥​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​អូរ​លំចង់ ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបាន​បើក​បម្រើ​ភ្ញៀវទេសចរ​ចូល​ទស្សនា​កម្សាន្ត​នា​ឆ្នាំ​២០០៩​កន្លងទៅ ។

​មិនទាន់​អាច​សុំ​ការបំភ្លឺ​បញ្ជាក់​ពី​លោកជំទាវ ជា ខេង ពាក់ព័ន្ធ​នឹង​សកម្មភាព​បូម​ខ្សាច់​បង្ក​ការប៉ះពាល់​ដល់​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​កោះ​ថាស​នោះ​នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧​នេះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.