ថ្ងៃ សុក្រ ទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៧

ឡើង​ងារ និង​ឋានៈ ! ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ទទួលបាន​ការតែងតាំង​ជា​សមាជិក​ពេញសិទ្ធិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា មាន​គោរមងារ​ជា «​បណ្ឌិតសភា​ចា​រ្យ​» និង​ជា​អនុប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឋានៈ​ជា​ប្រមុខរដ្ឋស្តីទី និង​ក្នុង​ព្រះបរមនាម និង​តាម​ព្រះរាជ​ត្រាស់បង្គាប់​របស់​អង្គ​ព្រះមហាក្សត្រ បាន​ចុះហត្ថលេខា​នៅលើ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨១៧/៦០៥ ចុះ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ ត្រាស់បង្គាប់​តែងតាំង​ឯកឧត្តម​បណ្ឌិត ច័ន្ទ សំណព្វ ជា​សមាជិក​ពេញសិទ្ធិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា មាន​គោរមងារ​ជា បណ្ឌិតសភា​ចា​រ្យ និង​ជា​អនុប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​លោក​បណ្ឌិត ច័ន្ទ សំណព្វ អតីត​ជា​អនុប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ធ្លាប់​ទទួលបាន​ការតែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១១៦/០៧០ ចុះ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ ពោលគឺ​មាន​ឋានៈ​ជា «​ឯកឧត្តម​បណ្ឌិត​» ។​

​រាជបណ្ឌិត្យសភាកម្ពុជា​បច្ចុប្បន្ន​មាន​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ ទូច ជា​ប្រធាន មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដែល​ទទួលបាន​ការតែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១៧/៥៨៣ ចុះ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.