ថ្ងៃ សៅរ៏ ទី ១៩ ខែ សីហា ឆ្នាំ ២០១៧

ទុក​ប្រវត្តិ​ជូរចត់​ទៅ​ម្ខាង ! អាមេរិក​គ្រោង​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ទៅកាន់​វៀតណាម ចំពេល​ស្ថានការណ៍​តានតឹង​ក្នុង​រឿង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង

​គេហទំព័រ​សារព័ត៌មាន Sputniknews របស់​រុស្ស៊ី​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា ទីក្រុង​ហាណូយ​បានសម្រេច​ចិត្ត​ទុក​ប្រវត្តិសាស្ត្រ​អតីតកាល​ជូរចត់​ជាមួយ​សហរដ្ឋអាមេរិក​ទៅ​ម្ខាង​សិន ដោយ​បោះដៃ​ទៅរក​មហាអំណាច​សហរ​ដ្ឋ​អាមេរិក​តាមរយៈ​ការបង្ហាញ​អំពី​ចេតនា​ចង់​ស្តារ​ទំនាក់ទំនង​ល្អ​រវាង​គ្នា​ឡើងវិញ​ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​រដ្ឋមន្ត្រី​ការពារជាតិ​វៀតណាម​នៅ​សហរដ្ឋអាមេរិក និង​ចំពេល​មាន​ស្ថានការណ៍​តានតឹង​ក្នុង​រឿង​ជម្លោះ​នៅ​តំបន់​ដែនសមុទ្រ​ចិន​ខាងត្បូង​រវាង​វៀតណាម និង​មហាអំណាច​ចិន ។​

Dtn7.com Photos's photo.

​កាលពី​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ លោក James Mattis រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក​បាន​ជួបពិភាក្សា​ជាមួយ​សម​ភាគី​វៀតណាម គឺ​លោក Ngo Xuan Lich រដ្ឋមន្ត្រី​ការពារជាតិ​វៀតណាម ដោយ​លោក James Mattis បានប្រកាស​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក​នឹង​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​១​គ្រឿង​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​វៀតណាម​នៅ​ឆ្នាំ​២០១៨​ខាងមុខ ។

Dtn7.com Photos's photo.

​ការសម្រេចចិត្ត​របស់​មហាអំណាច​សហរដ្ឋអាមេរិក​ដែល​គ្រោង​នឹង​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ទៅកាន់​ប្រទេស​វៀតណាម​នោះ គឺ​ចំពេល​ស្ថានការណ៍​តានតឹង​កើតមានឡើង​រវាង​វៀតណាម និង​មហាអំណាច​ចិន​ក្នុង​រឿង​ជម្លោះ​តំបន់​ដែនសមុទ្រ​ចិន​ខាងត្បូង ដោយ​ចិន​ធ្លាប់​ព្រមាន​វាយកម្ទេច​មូលដ្ឋានទ័ព​វៀតណាម​នៅ​ទីប្រជុំ​កោះ Spratly ធ្វើ​ឲ្យ​ប្រទេស​វៀតណាម​បង្ខំចិត្ត​បញ្ឈប់​សកម្មភាព​រុករ​ក​ឧស្ម័ន​ធម្មជាតិ​ដែល​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អេ​ស្ប៉ា​ញ​មួយ​ឈ្មោះ Repsol នៅ​តំបន់​ដែនសមុទ្រ​ចិន​ខាងត្បូង​កំពុងមាន​ជម្លោះ​កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅ ។

Dtn7.com Photos's photo.

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ដំណើរការ​រុករក​ឧស្ម័ន​ធម្មជាតិ​របស់​ប្រទេស​វៀតណាម​នៅ​ប្លុក​១៣៦-០៣​នៃ​តំបន់​ដែនសមុទ្រ​ចិន​ខាងត្បូង​ឋិត​នៅ​ចម្ងាយ​ប្រមាន​៤០០​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​វៀតណាម​ចាប់ផ្តើម​ពី​ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ ដោយ​ជួល​ឲ្យ​ក្រុមហ៊ុន​ឈ្មោះ Talisman-Vietnam ជា​សាខា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Repsol ។​

Dtn7.com Photos's photo.

​ដោយឡែក ប្លុក​ទីតាំង​រុករក​ឧស្ម័ន​ធម្មជាតិ​របស់​ប្រទេស​វៀតណាម​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ប្រតិបត្តិ​ដោយ​ក្រុមហ៊ុន Repsol នោះ ត្រូវបាន​ប្រទេស​ចិន​ហៅថា តំបន់ Wanan Bei-21 ដែល​បាន​ជួល​តំបន់​ដូចគ្នានេះ​ឲ្យ​ទៅ​ក្រុមហ៊ុន​រុករក​ឧស្ម័ន​ធម្មជាតិ​មួយ​ផ្សេងទៀត ។​

Dtn7.com Photos's photo.

​ក្រុមហ៊ុន Repsol បានដាក់​ទុនវិនិយោគ​ទឹកប្រាក់​ជាង​៣០០​លាន​ដុល្លារ​អាមេរិក​ជាមួយ​រដ្ឋាភិបាល​វៀតណាម​ដើម្បី​រុករក​ឧស្ម័ន​ធម្មជាតិ​នៅ​ប្លុក​១៣៦-០៣ នៃ​តំបន់​ដែនសមុទ្រ​ចិន​ខាងត្បូង​កំពុងមាន​ជម្លោះ និង​ឥឡូវ​ត្រូវបាន​បញ្ឈប់​សកម្មភាព​រុករក​ហើយ​បន្ទាប់ពី​មានការ​គំរាម​ព្រមាន​វាយកម្ទេច​មូលដ្ឋានទ័ព​ប្រទេស​វៀតណាម​នៅ​ប្រជុំ​កោះ Spratly នៃ​តំបន់​ដែនសមុទ្រ​ចិន​ខាងត្បូង ប្រសិនបើ​មិន​បញ្ឈប់​សកម្មភាព​រុក​រក​ឧស្ម័ន​ទេនោះ ៕​

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.