ថ្ងៃ សៅរ៏ ទី ១៩ ខែ សីហា ឆ្នាំ ២០១៧

រឿង​កាន់តែ​ធំ ! តុលាការ​បង្គាប់​ឲ្យ​សមត្ថកិច្ច​នាំខ្លួន​លោក ម៉ន ផល្លា ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំរាជធានី​ភ្នំពេញ

​កាលពី​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែលមាន​លោក សៀង សុខ ជា​ព្រះរាជអាជ្ញារង បានចេញ​ដីកា​លេខ​២០៦​អយ​ឋ ចុះ​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៧ បង្គាប់បញ្ជា​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​នាំខ្លួន​លោក ម៉ន ផល្លា ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) រាជធានី​ភ្នំពេញ​ចូលមក​បង្ហាញខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពី​ដំណើររឿង ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស នា​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៧ ។

​តាម​សំណើ​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្លាប់​បានចេញ​ដីកា​លេខ​១៥៧​អយ​ឋ ចុះ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ រួច​ម្តងមកហើយ ដោយ​បង្គាប់បញ្ជា​ឲ្យ​លោក ម៉ន ផល្លា ចូលទៅ​បង្ហាញខ្លួន​នៅ​ធិ​ការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ ឲ្យ​បាន​មុន​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ រៀងរាល់​ម៉ោង​ធ្វើការ ប៉ុន្តែ​លោក ម៉ន ផល្លា មិនបាន​ចូលទៅ​បង្ហាញខ្លួន​ឡើយ ទើប​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ស្នើសុំ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​សាជាថ្មី​ទៀត​នា​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ ។

​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បានលើកឡើង​ថា លោក ម៉ន ផល្លា ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ អាច​នឹង​គេច​មិន​ផុតពី​ការចាប់​ឃាត់ខ្លួន​ដោយ​កងកម្លាំង​សមត្ថកិច្ច​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​តុលាការ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ចោទប្រកាន់​នេះ ប្រសិនបើ​លោក ម៉ន ផល្លា បង្ហាញ​វត្ត​មាននៅ​ប្រទេស​កម្ពុជា ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.