ថ្ងៃ ពុធ ទី ១៨ ខែ តុលា ឆ្នាំ ២០១៧

រឿង «​យន្តហោះ​ចម្បាំង​ដូរ​កាហ្វេ តែ​» ! រុស្ស៊ី​យក​យន្តហោះ​ចម្បាំង​ធុន Su-35 ដូរ​យកតែ កាហ្វេ ពី​ឥណ្ឌូនេស៊ី​ព្រោះតែ​សម្ពាធ​ទណ្ឌកម្ម​អាមេរិក

​ក្រោម​សម្ពាធ​នូវ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សំណាក់​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​បាន​ជំរុញ​ឲ្យ​ប្រទេស​មហាអំណាច​រុស្ស៊ី​សម្រេចយក​យន្តហោះ​ចម្បាំង​របស់ខ្លួន​ដើម្បី​ដោះដូរ​ទំនេញ​ជាមួយ​ប្រទេស​ឥណ្ឌូនេស៊ី​សម្រាប់​ប្រើប្រាស់​ចាំបាច់ រួមមាន ៖ កាហ្វេ និង​តែ ជាដើម​…​។​ល​។ ខណៈ​ទីក្រុង Jakarta បានចាត់ទុក​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​មកលើ​រុស្ស៊ី គឺជា​ឱកាស​ជំរុញ​ឲ្យ​វិស័យ​ឧស្សាហកម្ម​-​ពាណិជ្ជកម្ម​របស់ខ្លួន​កាន់​តែមាន​ដំណើរការ​ខ្លាំងក្លា ។​

Dtn7.com Photos's photo.

​គេហទំព័រ​សារព័ត៌មាន RT របស់​រុស្ស៊ី បាន​ផ្សព្វផ្សាយ​ដោយ​ដកស្រង់​សម្តី​លោក Enggartiasto Lukita រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​ឲ្យ​ដឹងថា «​ការដោះដូរ​ទំនេញ​រវាង​រុស្ស៊ី និង​ឥណ្ឌូនេស៊ី​នឹងត្រូវ​អនុវត្ត​នៅពេល​ឆាប់ៗ​ខាងមុខ ដោយ​ឥណ្ឌូនេស៊ី​នាំចេញ​កាហ្វេ និង​តែ ដើម្បី​ដូរ​យក​យន្តហោះ​ចម្បាំង​រុស្ស៊ី​ធុន Su-35 ចំនួន​១១​គ្រឿង​» ។

Dtn7.com Photos's photo.

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Rostec របស់​រុស្ស៊ី បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន Perusahaan Perdagangan របស់​ឥណ្ឌូនេស៊ី​រួចហើយ​នៅលើ​កំណត់ហេតុ​នៃ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ពាណិជ្ជ​កម្ម​ដោះដូរ ។ កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ​នឹង​ពង្រីក​ប្រភព​ផ្គត់ផ្គង់​ទំនិញ​ពី​ឥណ្ឌូនេស៊ី​ទៅកាន់​ទីផ្សារ​ប្រទេស​រុស្ស៊ី ។

Dtn7.com Photos's photo.

​ពាក់ព័ន្ធ​នឹង​វិស័យ​ការពារជាតិ​របស់​ប្រទេស​ឥណ្ឌូនេស៊ី បន្ទាប់ពី​ទទួលរង​ការដាក់ទណ្ឌកម្ម​ពី​សំណាក់​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​លើ​ការហាម​ទិញ​សព្វាវុធ​ក្រោម​ការចោទប្រកាន់ថា បាន​រំលោភបំពាន​សិទ្ធិមនុស្ស​នៅ​ទី​ម័​រ​ខាងកើត​នា​អំឡុង​ឆ្នាំ​១៩៩៩​នោះ គឺ​ក្រសួងការពារជាតិ​ឥណ្ឌូនេស៊ី​ធ្លាប់មាន​យន្តហោះ​ចម្បាំង​ប្រភេទ Sukhoi ផលិត​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​១៦​គ្រឿង នា​ឆ្នាំ​២០០៣ ។​

Dtn7.com Photos's photo.

​យន្តហោះ​ចម្បាំង​ធុន Su-35 របស់​រុស្ស៊ី​ដែល​អង្គការ NATO ហៅថា Flanker-E ជា​ប្រភេទ​យន្តហោះ​ចម្បាំង​ពហុមុខ​ងារ (​ទាំង​ការបាញ់​អាវុធ​មី​ស៊ី​ល ទាំង​ការទម្លាក់​គ្រាប់បែក​…) អាច​ហោះហើរ​បាន​ក្នុង​ល្បឿន​ជាង​២​ពាន់​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង និង​មានតម្លៃ​ចាប់ពី​៤០​លាន​ដុល្លារ​ទៅ​៦៥​លាន​ដុល្លារ​អាមេរិក​ក្នុង​១​គ្រឿង ៕​

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.