ថ្ងៃ សុក្រ ទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៧

រាជរដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ចំនួន​៦​ដំបូង​ក្នុងចំណោម​ក្រុមហ៊ុន​៧៧ ដើម្បី​ប្រតិបត្តិ​ការជ្រើសរើស និង​បញ្ជូន​ពល​ការិនី​ទៅ​បម្រើ​ការងារ​នៅ​ហុងកុង

ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ និង​នីតិវិធី​នៃ​ការជ្រើសរើស បណ្តុះបណ្តាល គ្រប់គ្រង និង​បញ្ជូន​ពល​ការិនី​ជំនួយការ​ផ្ទះ​ទៅធ្វើ​ការ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង នៅ​សណ្ឋាគារ​សាន់វេ (Sunway Hotel) រាជធានី​ភ្នំពេញ នា​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៧​នេះ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានផ្តល់​សិទ្ធិ​ឲ្យ​ទីភ្នាក់ងារ​ជ្រើសរើស​ចំនួន​៦​ដំបូងបង្អស់​ដើម្បី​ប្រតិបត្តិ​ការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និង​គ្រប់គ្រង​ពល​ការិនី​ជំនួយការ​ផ្ទះ​ទៅ​បម្រើ​ការងារ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ។

​ទីភ្នាក់ងារ​ជ្រើសរើស​ពល​ការិនី​ទាំង​៦​នោះ រួមមាន ៖ ក្រុមហ៊ុន សុខលាភ មេត្រី , ក្រុមហ៊ុន ថប មេន​ផៅ​វ័រ ,​ក្រុមហ៊ុន អា​នី​រីតា បេស មេន​ផៅ​វ័រ , ក្រុមហ៊ុន អ៊ឹង រិទ្ធី គ្រុប , ក្រុមហ៊ុន អេ​លី​ត មេន​ផៅ​វ័រ អេ​ជេន​ស៊ី និង​ក្រុមហ៊ុន វីន​វីន មេន​ផៅ​វ័រ ។​

​គួរបញ្ជាក់​ជូន​ដែរ​ថា មកទល់​សព្វថ្ងៃនេះ​មាន​ពលករ​-​ពល​ការិនី​កម្ពុជា​ដែល​កំពុងស្នាក់នៅ និង​បម្រើ​ការងារ​នៅក្រៅ​ប្រទេស​ចំនួន​១ ១៥០ ០០០​នាក់ ក្នុងនោះ​មាននៅ​ប្រទេស​ថៃ ប្រទេស​កូរ៉េខាងត្បូង (​សាធារណរដ្ឋ​កូរ៉េ​) ប្រទេស​ម៉ាឡេស៊ី ប្រទេស​ជប៉ុន និង​ប្រទេស​សិង្ហ​បុរី ខណៈ​មាន​ក្រុមហ៊ុន​ចំនួន​៧៧​ហើយ ដែល​ទទួលបាន​សិទ្ធិ​ពី​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​ដំណើរការ​ប្រតិបត្តិការ​នាំ​ពលករ​ទៅ​បរទេស ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.