ថ្ងៃ សៅរ៏ ទី ១៩ ខែ សីហា ឆ្នាំ ២០១៧

នាងក្រមុំ​វ័យក្មេង​ស្រស់ស្អាត​ម្នាក់​បាត់​ខ្លួន​ក្រោយពេល​ភ្ជាប់ពាក្យ​មាន​គូ​ដណ្តឹង​

​សេចក្តីរាយការណ៍​ពី​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា នាងក្រមុំ​វ័យក្មេង​ស្រស់ស្អាត​ម្នាក់​ឈ្មោះ ភួ​ន ណា​រ៉ា​ន់ អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​អញ្ចាញ ឃុំ​សំរោង ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​បាត់​ខ្លួន​អស់​រយៈពេល​ជាង​១​សប្តាហ៍​ហើយដោយ​មិនដឹង​មូលហេតុ ក្រោយពេល​ភ្ជាប់ពាក្យ​មាន​គូ​ដណ្តឹង​តាម​ការផ្គូផ្គង​របស់​ឪពុកម្តាយ​រួចមក បង្ក​ឲ្យ​ឪពុកម្តាយ ក្រុមគ្រួសារ និង​សាច់ញាតិ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សុវត្ថិភាព​របស់​នាង ។​

​សាច់ញាតិ​របស់​នាងក្រមុំ​បាន​ឲ្យ​ដឹងថា នាង​មាន​ឪពុក​ឈ្មោះ សឿន ភួ​ន អាយុ​៥១​ឆ្នាំ និង​ម្តាយ​ឈ្មោះ ប៉ោង សារី អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អញ្ចាញ ឃុំ​សំរោង ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ នាង​ត្រូវបាន​ឪពុកម្តាយ​ផ្គូផ្គង​ភ្ជាប់ពាក្យ​ឲ្យ​មាន​គូ​ដណ្តឹង​ជាមួយ​បុរស​រួម​ភូមិ​ម្នាក់​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ហើយ​នាង​ក៏​មិនបាន​ប្រកែក​ដែរ ពោលគឺ​យល់ព្រម​តាម​ម្តាយ​ទុក ឪពុក​ដាក់​ទាំងអស់ ព្រមទាំង​បានកំណត់​ថ្ងៃ​ចូល​រោងការ​តាម​ប្រពៃណី​នៅ​ខែតុលា ឆ្នាំ​២០១៧​ខាងមុខ ។ លុះ​ក្រោយពេល​ភ្ជាប់ពាក្យ​រួច នាងក្រមុំ​ក៏បាន​បាត់​ខ្លួន​ដោយ​គ្មាន​មូលហេតុ​តែម្តង​ទល់​សព្វថ្ងៃ ។​

​តាមរយៈ​ដំណឹង​ការផ្សព្វផ្សាយ​នេះ ប្រសិនបើ​នាង​ជា​ម្ចាស់​សាមីខ្លួន​បានដឹង​ហើយ សូម​រូតរះ​វិល​ត្រឡប់មក​លំនៅឋាន​វិញ​ផង ពីព្រោះ​ឪពុកម្តាយ ក្រុមគ្រួសារ និង​សាច់ញាតិ​កំពុង​ទន្ទឹងរ​ង់​ចាំ​ផ្លូវ​នាង​ទាំង​ការព្រួយបារម្ភ និង​អន្ទះសា​បំផុត ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.