ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

ដន្លងដងស្នែង​មក​ក្បែរ​គ្នា ! ឧ​ត្ត​ម​សេនីយ៍ ប៉ោ វណ្ណៈ ជា​ដន្លងដងស្នែង​ផ្កាយ​៤ សៅ សុខា ជា​មុខសញ្ញា​ត្រូវ​តែងតាំង​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស

ប្រភព​ស្និទ្ធ​នឹង​ក្រសួងការពារជាតិ​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ោ វណ្ណៈ នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០១១៣១ និង​ត្រូវជា​ដន្លងដងស្នែង​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​បច្ចុប្បន្ន​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង អាច​នឹងត្រូវ​មកកាន់​តំណែង​ជា​មេបញ្ជាការរង​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ពោលគឺ​មកកាន់​តំណែង​ឋិត​នៅក្បែរ​ដន្លង​តែម្តង ។

​ទន្ទឹមនឹងនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ោ វណ្ណៈ ក៏​គ្រោង​នឹងត្រូវ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ផងដែរ ដើម្បី​មកកាន់​តំណែង​ជា​មេបញ្ជាការរង​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ខណៈ​មេបញ្ជាការរង​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ភាគច្រើន ឬ​សឹងតែ​ទាំងអស់​យ៉ាងហោចណាស់​ក៏មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ។

​ប្រភព​ដដែល​បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មាស សុវណ្ណ បច្ចុប្បន្ន​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង អាច​នឹងត្រូវ​ផ្ទេរ​ភារកិច្ច​ឲ្យ​ទៅកាន់​តំណែង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ោ វណ្ណៈ ។​

​លោក ប៉ោ វណ្ណៈ នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ​០០១១៣១ ដែល​ត្រូវជា​ដន្លងដងស្នែង​ឯកឧត្តម​នាយ​យ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២០៨/១៤០៦ ចុះ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០០៨ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.