ថ្ងៃ សៅរ៏ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧

​ប្រទេស​កសិកម្ម ! ដំណាំ​ចេក​នៅ​ខេត្តព្រះវិហារ​អាច​រកចំណូលបាន​ជិត​១០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ

​ប្រជាកសិករ​ដាំ​ដំណាំ​ចេក និង​ជា​ប្រធាន​សហគមន៍​កសិកម្ម​អូរ​ក្លែង​ពណ៌ ឈ្មោះ ឌី សុខ​ខឿន បានបញ្ជាក់​ប្រាប់​ក្រុម​ប្រតិភូ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដឹកនាំ​ដោយ​ឯកឧត្តម ហ៊ាន វណ្ណ​ហន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​ឲ្យ​ដឹងថា តម្លៃ​ផ្លែ​ចេក​ដែល​ប្រជាកសិករ​លក់​ចេញ​បាន​នៅ​ខេត្តព្រះវិហារ​ទាប​បំផុត​ប្រមាណ​៥០០​រៀល​ក្នុង​១​ស្និត និង​តម្លៃ​ខ្ពស់​ប្រមាណ​ពី​១ ១០០​រៀល ទៅ​១ ៣០០​រៀល​ក្នុង​១​ស្និត​តាម​រដូវ​កាល ពោល​គឺអាច​រកប្រាក់​ចំណូល​បាន​ពី​១ ០០០​ដុល្លារ​ទៅ​១ ២៥០​ដុល្លារ​អាមេរិក​ក្នុង​១​ហិកតា​រៀងរាល់ឆ្នាំ (​មិនទាន់​គិត​បញ្ចូល​ដល់​ការលក់​ត្រយូងចេក​ទេ​) ។​

​យោងតាម​ទិន្នន័យ​បង្កបង្កើនផល​គិត​ត្រឹម​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៧​របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ បាន​បង្ហាញថា ផលិតកម្ម​ដំណាំ​ចេក​នៅ​ទូទាំង​ខេត្ត​អនុវត្តបាន​ចំនួន​៧ ១៥៧​ហិកតា ។ ដូច្នេះ ប្រជាកសិករ​ទូទាំង​ខេត្តព្រះវិហារ​អាច​រកប្រាក់​ចំណូល​បាន​ចំនួន​ប្រមាណ​ពី​៧ ១៥៧ ០០០​ដុល្លារ ទៅ​៨ ៩៤៦ ២៥០​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ ។

​មន្ត្រី​ជំនាញ​កសិកម្ម​មួយរូប​បាន​និយាយ​ឲ្យ​ដឹងថា បច្ចេកទេស​នៃ​ការដាំដុះ​ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់​ដោយ​គ្មាន​ជីគីមី និង​ទីផ្សារ គឺជា​ប្រការ​សំខាន់បំផុត​សម្រាប់​ប្រជាកសិករ ។ ដូច្នេះ បើ​រាជរដ្ឋាភិបាល​គិតគូរ​យកចិត្តទុកដាក់​ជំរុញ​ដល់​ចំណុច​ទាំងនេះ គឺ​ស្នើ​នឹង​លើកទឹកចិត្ត​ដល់​ប្រជាកសិករ​ឲ្យ​ខិតខំ​បង្កើន​ការដាំដុះ​ដំណាំ​ចេក និង​ដំណាំ​ផ្សេងៗ​បន្ថែមទៀត ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.