ថ្ងៃ អាទិត្យ ទី ២២ ខែ តុលា ឆ្នាំ ២០១៧

សម្របសម្រួល​គ្នា ? មេ​ពន្ធដារ​ស្នើ​ឲ្យ​បញ្ចប់​វិវាទ​ផ្ទាល់ខ្លួន​រវាង​មេ​រង​ពន្ធដារ វ៉ាន់ ពុទ្ធិ​ពល និង​ក្រុម​មេធាវី​៦១​នាក់ ដោយ​សន្តិវិធី និង​យោគយល់​គ្នា​ក្នុង​កម្រិត​ខ្ពស់បំផុត

នៅ​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៧​នេះ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (BAKC) ដឹកនាំ​ដោយ​ឯកឧត្តម​មេធាវី សួន វិសាល ជា​ប្រធាន​គណៈមេធាវី និង​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដឹកនាំ​ដោយ​ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បើក​កិច្ចប្រជុំ​មួយ​ដោយ​សម្រេច​ស្នើ​ឲ្យ​មានការ​បញ្ចប់​វិវាទ​ផ្ទាល់ខ្លួន​រវាង​លោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ក្រុម​សមាជិក សមាជិកា​គណៈមេធាវី​ចំនួន​៦១​នាក់ ដោយ​សន្តិវិធី និង​យោគយល់​គ្នា​ក្នុង​កម្រិត​ខ្ពស់បំផុត ។​

​មិនទាន់​បានដឹងថា វិវាទ​ផ្ទាល់ខ្លួន​រវាង​លោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ក្រុម​សមាជិក សមាជិកា​គណៈមេធាវី​ចំនួន​៦១​នាក់​នោះ នឹងត្រូវ​ដោះស្រាយ​សម្របសម្រួល​បញ្ច​ប់​វិវាទ​តាមរបៀប​ណា​នៅឡើយ​ទេ ។​

​គួរ​រំលឹក​ជូន​ថា កាលពី​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ សមាជិក សមាជិកា​គណៈមេធាវី ចំនួន​៦១​នាក់ បាន​ចុះហត្ថលេខា​រួមគ្នា​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្តឹង​លោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពីបទ​ជេរប្រមាថ​ជា​សាធារណៈ ប្រព្រឹត្ត​នា​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៧​នៅ​រាជធានី​ភ្នំពេញ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.