ថ្ងៃ សៅរ៏ ទី ១៩ ខែ សីហា ឆ្នាំ ២០១៧

អាចជា​រឿង​ប្លែក​មួយ ! តារា​សម្តែង​ខ្មែរ​ម្នាក់​ព្រមាន «​ស្រាត​អាក្រាតកាយ​» ដើម្បី​ទាមទារ​ស្វែងរក​យុត្តិធម៌

​តារា​សម្តែង​ស្រី​ម្នាក់ គឺ​កញ្ញា អា​លី​យ៉ា បាន​ព្រមាន​ថា នឹង​ដោះ​សម្លៀកបំពាក់​ចេញពី​ខ្លួន «​ស្រាត​អាក្រាតកាយ​» ដើម្បី​ទាមទារ​ស្វែងរក​យុត្តិធម៌​ក្នុង​សំណុំរឿង​បុរស​ជនជាតិខ្មែរ​សញ្ជាតិ​អាមេរិក​ម្នាក់​វាយ​ធ្វើបាប​បង្ក​ហិង្សា​លើ​រូបនាង​អស់​រយៈពេល​២​ឆ្នាំ​មកហើយ ប៉ុន្តែ​មិនទាន់​ទទួលបាន​ពន្លឺយុត្តិធម៌​នៅឡើយ ។​

​កញ្ញា អា​លី​យ៉ា បាន​ថ្លែង​ទាំង​អារម្មណ៍​ឈឺចាប់ និង​អស់​សង្ឃឹមថា «​បើ​អត់​មាន​យុត្តិធម៌​ឲ្យ​យើង គឺ​ក្រ​ឡើង​អស់​ខោអាវ​ហើយ ឬមួយ​ទៀត​ស្រាត​ដើរ​ទៅរក​យុត្តិធម៌​តែម្តង​ក្រែង​គេ​ចាប់អារម្មណ៍ ព្រោះ​ក្រ​អត់​អី​ឲ្យ​គេ​» ។

​តារា​សម្តែង​ស្រី​រូបនេះ​បាន​រំលឹកថា កាលពី​២​ឆ្នាំមុន នាង​ត្រូវបាន​បុរស​ជនជាតិខ្មែរ​សញ្ជាតិ​អាមេរិក​ម្នាក់​ប្រើ​អំពើហិង្សា​វាយ​ធ្វើបាប​រូបនាង​ធ្វើ​ឲ្យ​ការងារ​ក្នុង​វិស័យ​សិល្បៈ​ត្រូវ​បាត់បង់ ហើយ​ហាង​ត្រូវគេ​រំលោភបំពាន​យក​ទៀត ។ នាង​បាន​ព្យាយាម​ស្វែងរក​នីតិវិធី​ច្បាប់​ដើម្បី​ដោះស្រាយ ប៉ុន្តែ​មិន​ទទួលបាន​លទ្ធផល​ឡើយ ព្រោះ​នាង​គ្មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ឲ្យ​ទៅ​មន្ត្រី​ដែល​ធ្វើ​ការងារ​នោះ ។

​កញ្ញា អា​លី​យ៉ា បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា នាង​បានដាក់​ពាក្យបណ្តឹង​ទៅកាន់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​រួចរាល់​ហើយ​ដែរ ប៉ុន្តែ​មិនទាន់​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​ទេ ពីព្រោះ​គ្មាន​ការជំរុញ​ឲ្យ​ដំណើរការ​នីតិវិធី​ពី​សំណាក់​មន្ត្រី​ក្នុងស្រុក ៕​

Filed in: Feature, ព័ត៌មានជាតិ, សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.