ថ្ងៃ សុក្រ ទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៧

រកមុខ​សញ្ញា​ចាស់​ឃើញ​ហើយ ! រូបភាព​ប្រើប្រាស់​លេខ​បរទេសច្រ​ឡូកច្រឡំ​ជាមួយ​លេខ​ខ្មែរ​នៃ​ការចុះ​កាលបរិច្ឆេទ​លើ​លិខិតគតិយុត្ត គឺ​កើតចេញពី​សព​បណ្ឌិតសភា​ចា​រ្យ សុខ អាន

ជា​រឿង​គួរ​ឲ្យ​ហួសចិត្ត និង​ក៏​ជា​គំរូ​ដ៏​អាក្រក់​ដែល​រូបភាព​ប្រើប្រាស់​លេខ​បរទេស​ច្រឡូកច្រឡំ​ជាមួយ​លេខ​ខ្មែរ​នៃ​ការចុះ​កាលបរិច្ឆេទ​លើ​លិខិតគតិយុត្ត​នានា កើតចេញពី​ទីស្តីការគណៈរដ្ឋមន្ត្រី​អតីត​ក្រោម​ការដឹកនាំ​របស់​សព​បណ្ឌិតសភា​ចា​រ្យ សុខ អាន ក្នុងឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ត្រូវជា​ដន្លងដងស្នែង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​បណ្ឌិតសភា​ចា​រ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ព័ស្តុតាង​ជាក់ស្តែង​ដូចតទៅ ៖

១-​លិខិត​ផ្តល់យោបល់​ជា​លាយលក្ខណ៍អក្សរ​គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន (​កាលណោះ​ជាស​ម្តេច ហ៊ុន សែន​) នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​នឹង​ករណី​ស្នើសុំ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្បទាន​សម្រាប់​គម្រោង​ជួសជុល ថែទាំ​ផ្លូវជាតិ​លេខ​៤ (​សេវា​យកលុយ​លើ​ការប្រើប្រាស់​ផ្លូវជាតិ​លេខ​៤) រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន AZ Distribution Co.,Ltd. គឺ​បាន​ចុះ​កាលបរិច្ឆេទ​ច្រឡូកច្រឡំ​ថា «​ថ្ងៃទី​14 ខែ​02 ឆ្នាំ​២០០១» ។​

២-​សេចក្តីសម្រេច​របស់​អា​ជ្ញា​ធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​លេខ​១៣៤​សរ​.​អ​ជដ ស្តីពី​ការទទួលស្គាល់​មេធាវី​ប្រចាំ​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​ចំនួន​៤៥​នាក់ (​កាលណោះ សព​បណ្ឌិត​សភាចា​រ្យ សុខ អាន ជា​ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​) គឺ​បាន​ចុះ​កាលបរិច្ឆេទច្រ​ឡូកច្រឡំ​ថា «​ថ្ងៃទី​12 ខែ​12 ឆ្នាំ​២០០៦» ។​

៣-​សេចក្តីសម្រេច​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​លេខ​១២៣​សសរ ស្តីពី​ការបង្កើត​គណៈកម្មការ​បច្ចេកទេស​នៃ​គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ គឺ​បាន​ចុះ​កាលបរិច្ឆេទច្រ​ឡូកច្រឡំ​ថា «​ថ្ងៃទី​27 ខែ​12 ឆ្នាំ​២០០៧» ។​

៤-​សេចក្តីសម្រេច​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​លេខ​១២៤​សសរ ស្តីពី​ការបង្កើត​គណៈកម្មការ​អាដហុក​ដើម្បី​ពិនិត្យ និង​ផ្តល់យោបល់​លើ​សៀវភៅ​វេយ្យាករណ៍​ភាសា​ខ្មែរ​របស់លោក​សាស្ត្រាចារ្យ​បណ្ឌិត ឃឺ​ន សុខ គឺ​បាន​ចុះ​កាលបរិច្ឆេទ​ច្រឡូកច្រឡំ​ថា «​ថ្ងៃទី​27 ខែ​12 ឆ្នាំ​២០០៧» ។

៥-​សេចក្តីសម្រេច​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​លេខ​៨១​សសរ ស្តីពី​ការបង្កើត​គណៈកម្មការ​ភាសាវិទ្យា​ខ្មែរ គឺ​បាន​ចុះ​កាលបរិច្ឆេទច្រ​ឡូកច្រឡំ​ទាំង​លេខ​បរទេស ទាំង​លេខ​ខ្មែរ​ថា «​ថ្ងៃទី​09 ខែ​10 ឆ្នាំ​២០០៨» ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បានលើកឡើង​ថា ប្រសិនបើ​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជាតិ​ធ្វើ​ចំណារ​ផ្ទាល់ដៃ​ជា​លេខ​បរទេស​នៅលើ​លិខិត​សំណើ ឬ​លិខិត​លើក​យោបល់ ឬ​របាយការណ៍​ផ្សេងៗ​ដើម្បី​ឈានទៅ​ចេញ​ជា​លិខិត​សេចក្តីជូនដំណឹង (​សជណ​) របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ដូចដែល​ធ្លាប់បាន​អនុវត្ត​ជា​ហូរហែ​កន្លងមក ទំនងជា​មិនមាន​បញ្ហា​អ្វី​ធំដុំ​ទេ ប៉ុន្តែ​ការប្រើ​លេខ​បរទេស​នៅលើ​លិខិតគតិយុត្ត​នានា​របស់​ស្ថាប័ន​ជាតិ​ដូចដែល​សព​បណ្ឌិត​សភាចា​រ្យ សុខ អាន ធ្លាប់​អនុវត្ត​ជា​ទម្លាប់​មក​នោះ គឺជា​ការមើលស្រាល ឬ​មិន​លើកស្ទួយ​តម្លៃ​ដល់​លេខ​ខ្មែរ​យ៉ាងពិត​ប្រាកដ និង​លើសពីនេះ​បានផ្តល់​ជា​គំរូ​ដ៏​មហា​អាក្រក់​ទៀតផង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.