ថ្ងៃ សៅរ៏ ទី ១៩ ខែ សីហា ឆ្នាំ ២០១៧

ផ្កាយ​៣​ទាហាន ឃឹម ប៊ុន​សុង ត្រូវបានតែងតាំង​ជា​អភិបាលខេត្ត​សៀមរាប​ប​ន្ត​សម្រាប់​អាណត្តិ​ទី​២

​បន្ទាប់ពី​ទទួលបាន​ការតែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប តាំងពី​មាន​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៣​នា​ឆ្នាំ​២០១៣​មក ឯកឧត្តម ឃឹម ប៊ុន​សុង ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០០៩៧០​ម្នាក់​ផង ត្រូវបានតែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បន្ត​សម្រាប់​អាណត្តិ​ទី​២​ក្នុង​ដែន​សមត្ថកិច្ច​ដដែល ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨១៧/៥៩៤ ចុះ​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៧ ។

​លោក ឃឹម ប៊ុន​សុង ទទួលបាន​ការតែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប តាំងពី​មាន​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៣ និង​ជា​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០០៩៧០ ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) មកម្ល៉េះ (​បន្ត​ជំនួស​ពី​ឯកឧត្តម ស៊ូ ភី​រិន្ទ​) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៣/៣៤៨ ចុះ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៣ ។​

​ក្នុង​ក្របខ័ណ្ឌ​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០០៩៧០ លោក​ឧ​ត្ត​ម​សេនីយ៍ ឃឹម ប៊ុន​សុង ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១២/៧៩៦ ចុះ​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១២ និង​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ទល់​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៤/៤៩៦ ចុះ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៤ ពោលគឺ​ក្រោយ​ទទួលបាន​ការតែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាបរ​យៈ​ពេល​ប្រមាណ​១​ឆ្នាំ ។

​ក្រោយ​ការចូល​កាន់តំណែង​រប​ស់​ឯកឧត្តម ឃឹម ប៊ុន​សុង ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ប្រភព​មកពី​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រមាណ​០៣​ខែ ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នៃ​រដ្ឋសភា ។ លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នេះ​សម្រាប់​មណ្ឌល​ខេត្តសៀមរាប​ដែលមាន​អាសនៈ​សរុប​ចំនួន​៦​អាសនៈ​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ទទួលបាន​អាសនៈ​ចំនួន​៤ (​សំឡេងឆ្នោត​គាំទ្រ​ចំនួន​១៩៣ ០៩៣​សំឡេង​) និង​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ទទួលបាន​អាសនៈ​ចំនួន​២ (​សំឡេងឆ្នោត​គាំទ្រ​ចំនួន​១៤០ ៧៣៧​សំឡេង​) ។​

​ឈានចូល​មកដល់​ឆ្នាំ​២០១៧​នេះ នាពេល​កន្លងទៅ​ថ្មីៗ ព្រះរាជាណាចក្រ​កម្ពុជា​ក៏មាន​ការរៀបចំ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤ ខណៈ​ឯកឧត្តម ឃឹម ប៊ុន​សុង កាន់​មុខតំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​បាន​ប្រមាណ​៤​ឆ្នាំ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន​១៧៦ ៧៧១​សំឡេង (​ទទួលបាន​អាសនៈ​ក្រុមប្រឹក្សាឃុំ សង្កាត់​សរុប​ចំនួន​៣១៨ និង​អាសនៈ​មេឃុំ ចៅសង្កាត់​ចំនួន​៤៤) និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន​២១៥ ៤៩២​សំឡេង (​ទទួលបាន​អាសនៈ​ក្រុមប្រឹក្សាឃុំ សង្កាត់​សរុប​ចំនួន​៣៤៧ និង​អាសនៈ​មេឃុំ ចៅសង្កាត់​ចំនួន​៥៦) ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.