ថ្ងៃ សៅរ៏ ទី ១៩ ខែ សីហា ឆ្នាំ ២០១៧

ធ្ងន់​ក​ហើយ ! Buldozer ចាស់ៗ​សឹង​ក្លាយជា «​អេតចាយ​» ១៣​គ្រឿង​ដែល​អត់​បង់ពន្ធ​នាំចូល ត្រូវបាន​គយ​ចាប់​

សេចក្តីរាយការណ៍​ពី​ខេត្តរតនគិរី​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៧​ម្សិលមិញ កម្លាំង​គយ​ចល័ត​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ចុះ​ចាប់​គ្រឿងចក្រ​ប្រភេទ​ឈូសឆាយដី (Buldozer) ដែល​គ្មាន​ពន្ធ​នាំចូល​ចំនួន​១៣​គ្រឿង នៅ​ទីតាំង​លំនៅដ្ឋាន​លោក ស្រ៊ុន ផេង អាយុ​៥១​ឆ្នាំ ឋិត​នៅ​ភូមិ​តា​អង​១ ឃុំ​តា​អង ស្រុក​កូន​មុំ ខេត្តរតនគិរី រួច​រឹបអូស​យកទៅរ​ក្សា​ទុក​នៅ​សាខាគយ​ចល័ត​ខេត្តរតនគិរី ដើម្បី​រង់ចាំ​ម្ចាស់​គ្រឿងចក្រ​ទាំង​នោះមក​ដោះស្រាយ​តាមច្បាប់ ។​

​សមត្ថកិច្ច​គយ​ចល័ត​បានបញ្ជាក់​ឲ្យ​ដឹងថា គ្រឿងចក្រ​ប្រភេទ​ឈូសឆាយដី (Buldozer) ទាំង​១៣​គ្រឿង​ដែល​មិនមាន​ពន្ធ​នាំចូល​នោះ ត្រូវបាន​គេ​នាំចូល​តាម​ច្រករបៀង​ពី​ប្រទេស​វៀតណាម​មកកាន់​ប្រទេស​កម្ពុជា ដោយ​ការបង់​ពន្ធចំពោះ​គ្រឿងចក្រ​ប្រភេទ​នេះ​ត្រូវ​គិត​តាម​កម្រិត​ទម្ងន់ គឺ​១​គីឡូក្រាម​ត្រូវ​បង់ពន្ធ​ចំនួន​១​ដុល្លារ​អាមេរិក ។​

​គ្រឿងចក្រ​ប្រភេទ Buldozer ដែល​មិនមាន​ពន្ធ​នាំចូល និង​ត្រូវ​សមត្ថកិច្ច​គយ​បង្ក្រាបបាន​ទាំងនោះ មើលទៅ​ហាក់ដូចជា​ចាស់ៗ​សឹង​ក្លាយទៅជា «​អេតចាយ​» អស់​ទៅហើយៗ​បើ​ម្ចាស់​ចូលខ្លួន​មក​បង់ពន្ធ​តាម​អត្រា​កំណត់​១​គីឡូក្រាម​ស្មើនឹង​១​ដុល្លារ​អាមេរិក គឺ​ម្ចាស់​គ្រឿងចក្រ​ត្រូវ​រ៉ាប់រង «​ធ្ងន់​ក​» តែម្តង ពីព្រោះ​គ្រឿងចក្រ​ប្រភេទ​នេះ (​កង់​ច្រវាក់​) មាន​ទម្ងន់​ធ្ងន់​ណាស់​ដែល​យ៉ាងហោច​ក៏​ប្រមាណ​ជាង​៤​តោន (៤ ០០០​គីឡូក្រាម​) ដែរ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.