ថ្ងៃ សៅរ៏ ទី ១៩ ខែ សីហា ឆ្នាំ ២០១៧

តារាចម្រៀង​ផ្នែក​បុរាណ​ល្បីឈ្មោះ អៀង ស៊ី​ធុល ទទួលបាន​ការតែងតាំង​ជា​ជំនួយការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​

តារាចម្រៀង​ផ្នែក​បុរាណ​ល្បីឈ្មោះ និង​ជា​ស្ថាបនិក​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ម្នាក់​ផង គឺ​លោក អៀង ស៊ី​ធុល ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ សម្រេច​តែងតាំង​ជា​ជំនួយការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន ដោយ​អនុក្រឹត្យ​លេខ​៦៧៣​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ តាម​សំណើ​របស់​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។​

​ក្រៅពី​ប្រក​បរបរ​សិល្បៈ​ស្វែងរក​ប្រាក់​ចិញ្ចឹម​គ្រួសារ លោក អៀង ស៊ី​ធុល ក៏បាន​ស្ម័គ្រចិត្ត​ជួយ​បង្ហាត់បង្រៀន​ជំនាញ​សិល្បៈ​ខាង​ចម្រៀង​បុរាណ ចម្រៀង​ប្រពៃណី និង​ទម្រង់​ល្ខោន​ដល់​កុមារ​ក្រីក្រ និង​កំព្រា​ប្រមាណ​៦៥​នាក់ ប្រចាំ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​អស់​រយៈពេល​ប្រមាណ​ជាង​១៥​ឆ្នាំ​មកហើយ ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​ក្មេងៗ​គួរ​ឲ្យ​អាណិតអាសូរ​ទាំងនោះ​នាពេល​អ​នាគ​ត់ ។​

​ព្រោះតែ​មានគុណ​សម្បត្តិ​ក្នុង​វិស័យ​សិល្បៈ តារាចម្រៀង​ផ្នែក​បុរាណ អៀង ស៊ី​ធុល ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​នូវ​គ្រឿង​ឥស្សរិយយស​មុនី​សារា​ភ័​ណ្ឌ ថ្នាក់​អស្សឫទ្ធិ កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០១៤​កន្លងទៅ ។​

​នា​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៥​កន្លងទៅ លោក អៀង ស៊ី​ធុល ប្រធានកិត្តិយស​សមាគម​សិល្បករ​ខ្មែរ ធ្លាប់​ជួប​រឿង​អកុសល​ដោយ​ធ្លាក់​ពីលើ​ដំបូលផ្ទះ​បណ្តាល​ឲ្យ​បាក់ឆ្អឹង​កជើង​មិនអាច​កម្រើក​បាន ។ ប៉ុន្តែ​លោក​បាន​ជួប​សំណាងល្អ គឺ​រួច​ផុតពី​ពិការភាព​ក្រោម​ការព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​គ្រូពេទ្យ ៕​

Filed in: Feature, ព័ត៌មានជាតិ, សិល្បៈកម្សាន្ត

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.