ថ្ងៃ ពុធ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៧

ដាក់​ជម្លោះ​ទៅ​ម្ខាង ! មហាអំណាច​ចិន​បញ្ជា​ទិញ​យន្តហោះ​ធុន 737 MAX 10 ចំនួន​៦០​គ្រឿង​ពី​ក្រុមហ៊ុន Boeing របស់​មហាអំណាច​អាមេរិក​

គេហទំព័រ​ទីភ្នាក់ងារសារព័ត៌មាន Xinhuanet របស់​ចិន​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​ឲ្យ​ដឹងថា ប្រទេស​ចិន​បាន​ព្រមព្រៀង​បញ្ជា​ទិញ​យន្តហោះ​ដឹក​អ្នកដំណើរ​ធុន Boeing 737 MAX 10 ចំនួន​៦០​គ្រឿង ពី​ក្រុមហ៊ុន​ផលិត​យន្តហោះ​ដ៏​ធំ Boeing របស់​សហរដ្ឋអាមេរិក ។​

Dtn7.com Photos's photo.

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ការបញ្ជាទិញ​យន្តហោះ​ធុន Boeing 737 MAX 10 របស់​ប្រទេស​ចិន​ពី​ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing នេះ គឺ​សម្រាប់​បំពេញតម្រូវការ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​សំខាន់ៗ​របស់​ចិន រួម​នឹង​បណ្តាញ​ជើងហោះហើរ​ជាមួយ Boeing ជាអាទិ៍ ក្រុមហ៊ុន Ruili Airlines , ក្រុមហ៊ុន Xiamen Airlines , ក្រុមហ៊ុន OK Airlines , ក្រុមហ៊ុន Donghai Airlines និង​ក្រុមហ៊ុន​ជាច្រើន​ទៀត ។​

Dtn7.com Photos's photo.

​យន្តហោះ​ធុន Boeing 737 MAX 10 គឺជា​ប្រភេទ​យន្តហោះ​ដឹក​អ្នកដំណើរ​ធុន​ធំ​ជា​សមាជិកគ្រួសារ​នៃ​យន្តហោះ​ធុន 737 MAX ដែល​បានដាក់​បង្ហាញ​នៅក្នុង​ពិធី​តាំងពិព័រណ៍​កាលពី​ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ៕

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.