ថ្ងៃ ចន្ទ ទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧

​ល្បិច​កេងប្រវ័ញ្ច​អតិថិជន ! ស្ថានីយ៍​ប្រេងឥន្ធនៈ​យីហោ «​ហេង សម្បត្តិ​» ដែល​ចែកចាយ​ប្រេង​ក្រុមហ៊ុន SAVIMEX ត្រូវបាន​កាំកុងត្រូល​រកឃើញថា លួច​បន្លំ​បរិមាណ និង​គុណភាព​ប្រេង

​យោងតាម​លទ្ធផល​នៃ​ការចុះ​ត្រួតពិនិត្យ​របស់​មន្ត្រី​កាំកុងត្រូល​នា​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៧​ម្សិលមិញ​បាន​រកឃើញថា មាន​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​យីហោ «​ហេង សម្បត្តិ​» ឋិត​នៅតាម​បណ្តោយ​ផ្លូវ​មិត្តភាព​កម្ពុជា​-​វៀតណាម ហៅ «​ផ្លូវ​ហាណូយ​» ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​ចែកចាយ​ប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន សា​វី​ម៉ិច «SAVIMEX» រំលោភ​លើ​សេចក្តីទុកចិត្ត​អតិថិជន​របស់ខ្លួន ដោយ​លួច​បន្លំ​បរិមាណ និង​គុណភាព​ប្រេង (​បរិមាណ​មិន​ត្រឹមត្រូវ​តាម​កុង​ទ័​រ និង​បន្លំ​គុណភាព​ពី​ប្រេងសាំង​ធម្មតា ទៅជា​ប្រេងសាំង​ស៊ុប​ពែរ ដើម្បី​លក់បាន​ថ្លៃ ) ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ក្រុមមន្ត្រី​កាំកុងត្រូល​បាន​រកឃើញ​ស្ថានីយ៍​ប្រេងឥន្ធនៈ​យីហោ «​ហេង សម្បត្តិ​» ដែល​ចែកចាយ​ប្រេង​របស់​ក្រុមហ៊ុន SAVIMEX ឋិត​នៅ​បណ្តោយ​ផ្លូវ​កម្ពុជា​-​វៀតណាម ហៅ «​ផ្លូវ​ហាណូយ​» ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​បរិមាណ​ប្រេង​មិន​ត្រឹមត្រូវ​តាម​លេខ​កុង​ទ័​រ និង​បាន​លក់​ប្រេងសាំង​ធម្មតា (Regular) បន្លំ​ជា​ប្រេងសាំង​ស៊ុប​ពែរ (Super) ។

​ប្រការ​គួរ​ឲ្យ​កត់សម្គាល់​ជាពិសេស​នោះ គឺ​នៅត្រង់ថា មន្ត្រី​កាំកុងត្រូល​បាន​តម្រូវ​ឲ្យ​ម្ចាស់​ស្ថានីយ៍​ប្រេងឥន្ធនៈ​យីហោ «​ហេង សម្បត្តិ​» ធ្វើ​កិច្ចសន្យា​កែតម្រូវ​ម៉ាស៊ីន​លក់​ប្រេង​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​មជ្ឈមណ្ឌល​មាត្រា​សាស្ត្រ​ជាតិ​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​បាន​ណែនាំ​ឲ្យ​ម្ចាស់​ស្ថានីយ៍​លក់​សាំង Super មា​នស​ន្ទ​ស្សន៍​អុក​តាន​95 ពិតប្រាកដ ក៏ប៉ុន្តែ​ម្ចាស់​ស្ថានីយ៍​ប្រេងឥន្ធនៈ​នេះ​មិន​ព្រម​អនុវត្តន៍​តាម​ឡើយ (Sic!) ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.