ថ្ងៃ ចន្ទ ទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧

គ្រោះ​នៃ​អំពើ​ក្រុម Hacker លើ​វិស័យ​យោធា ! អាល្លឺម៉ង់​ពង្រឹង​សុវត្ថិភាព​អាកាសចរណ៍​បង្ការ​ក្រុម Hacker ចាប់ជំរិត​យន្តហោះ​ចម្បាំង​

ប្រភពព័ត៌មាន​រដ្ឋាភិបាល​អាល្លឺម៉ង់​ឲ្យ​ដឹងថា ក្រុម Hacker អាចមាន​លទ្ធភាព​ចាប់ជំរិត​យន្តហោះ​ចម្បាំង​ដោយ​ប្រើ​ឧបករណ៍​មានតម្លៃ​មិន​ដល់​១​ម៉ឺន​ដុល្លារ​អាមេរិក​ឡើយ ដើម្បី​លបចូល​ប្រព័ន្ធ​យន្តហោះ​យោធា និង​ចាប់ផ្តើម​គ្រប់គ្រង​យន្តហោះ ព្រមទាំង​អាច​រំខាន ឬ​វាយប្រហារ​ដល់​ប្រតិបត្តិ​ការណ៍​របស់​យន្ត​ហោះ​យោធា​តែម្តង ។​

Dtn7.com Photos's photo.

​គេហទំព័រ​សារព័ត៌មាន RT របស់​រុស្ស៊ី បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧​ម្សិលមិញ​ឲ្យ​ដឹងថា ដើម្បី​ទប់ទល់​ទៅនឹង​អំពើ​របស់​ក្រុម Hacker នោះ ក្រសួងការពារជាតិ​អាល្លឺម៉ង់​ចាប់ផ្តើម​ដាក់ចេញ​វិធានការ​ពង្រឹង​នូវ​ជំនាញ​លើ​ប្រព័ន្ធ Internet ផ្នែក​អាកាសចរណ៍ ពោលគឺ​លើកកម្ពស់​ការដឹង​ជាមុន ជំវិញ​ការគំរាមកំហែង​ដល់​សន្តិសុខ​អាកាសចរណ៍​ពី​សំណាក់​ប្រតិបត្តិការ​របស់​ក្រុម​ចាប់ជំរិត ។​

Dtn7.com Photos's photo.

​លោក​ឧ​ត្ត​ម​សេនីយ៍ Ansgar Rieks ប្រមុខ​អាជ្ញាធរ​អាកាសចរណ៍​យោធា​អាល្លឺម៉ង់ បាន​ថ្លែង​ឲ្យ​ដឹងថា ជាមួយនឹង​វិធានការ​ទប់ទល់​នឹង​ក្រុម Hacker នេះ គឺ​យន្តហោះ​ចម្បាំង​របស់​អាល្លឺម៉ង់​នឹងត្រូវ​បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ការពារ​ដែល​មាន​សក្តានុពល​ខ្ពស់​អាចឆ្លើយតប​បាន​ទៅនឹង​ការវាយប្រហារ​តាម​ប្រព័ន្ធ Internet ។​

Dtn7.com Photos's photo.

​ដោយឡែក គណៈរដ្ឋមន្ត្រី​អាល្លឺម៉ង់ និង​បារាំង បាន​ព្រមព្រៀងគ្នា​កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧​ម្សិលមិញ និង​អភិវឌ្ឍន៍​ធ្វើ​ទំនើបកម្ម​យន្តហោះ​ចម្បាំង​ថ្មី​ដើម្បី​ជំនួស​យន្តហោះ​ចម្បាំង​បច្ចុប្បន្ន​របស់ខ្លួន នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៨​ខាងមុខ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.