ថ្ងៃ ចន្ទ ទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧

មិន​ស្កប់​រឿង​លុយ ! ខ្សាច់​កោះកុង​ឈប់​ទៅ​សិង្ហ​បុរី តែ​ខ្សាច់​ក្រចេះ​ឯណោះ​វិញ កំពុង​សម្រុក​ទៅ​ស្រុក​យួន​ដូច​ហែ​កឋិន

​សេចក្តីរាយការណ៍​ពី​ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា មាន​សកម្មភាព​ដឹកជញ្ជូន​ខ្សាច់​ដែល​បូម​ពី​ទន្លេ​តាម​រថយន្ត​ធុន​ធំ​បន្តកន្ទុយ​គ្នា​ទាំងយប់​ទាំង​ថ្ងៃ មិនតិចជាង​៣០​គ្រឿង​ទៅ​៤០​គ្រឿង​ឡើយ​ក្នុង​១​ថ្ងៃៗ​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម ខណៈ​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តក្រចេះ ត្រូវបាន​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យថា «​កំពុង​សើម​មាត់​»​យ៉ាង​កាក់កប​ជាមួយនឹង​សកម្មភាព​ឈ្មួញ​ដឹកជញ្ជូន​ខ្សាច់​ទៅកាន់​ប្រទេស​វៀតណាម​គគ្រឹកគគ្រេង​នេះ ។​

​ប្រភពព័ត៌មាន​ពី​ក្រុម​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ផ្ទាល់​ភ្នែក​ឲ្យ​ដឹងថា ខ្សាច់​ដែល​បូម​ចេញពី​ទន្លេ​ភ្លាម​ត្រូវបាន​ឈ្មួញ​ដឹកជញ្ជូន​ចេញពី​ក្រុង​ក្រចេះ​សំដៅ​មក​ស្រុក​ស្នួល ឆ្លងកាត់​ច្រកព្រំដែន​ត្រពាំង​ស្រែ​-​វ៉ា​លី ទាំងយប់​ទាំង​ថ្ងៃ​តាម​រថយន្ត​ធុន​ធំ​បន្តកន្ទុយ​គ្នា​ដូច​គេ​ហែ​កឋិន​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម ។​

​មិនទាន់​អាច់​សុំ​ការបំភ្លឺ​បញ្ជាក់​ពី​លោក សុខ គិរី​រ័ត្ន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តក្រចេះ​បាន​នៅឡើយ​ទេ ពាក់ព័ន្ធ​នឹង​សកម្មភាព​ឈ្មួញ​ដឹកជញ្ជូន​ខ្សាច់​យ៉ាង​គគ្រឹកគគ្រេង​ទៅ​ប្រទេស​វៀតណាម​នោះ គិត​ត្រឹម​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៧​នេះ ។​

​គួរបញ្ជាក់​ជូន​ដែរ​ថា បន្ទាប់ពី​លេចចេញ​រឿងអាស្រូវ​ជាច្រើន​មក ក្រសួង​រ៉ែ និង​ថាមពល ដែលមាន​ឯកឧត្តម ស៊ុយ សែម សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ជា​រដ្ឋមន្ត្រី​បានសម្រេច​បញ្ឈប់​ឲ្យ​មានការ​នាំចេញ​ខ្សាច់​ពី​ខេត្តកោះកុង​ទៅ​ក្រៅប្រទេស​ជា​ស្ថាពរ​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.