ថ្ងៃ ពុធ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៧

​គួរ​ជ្រាប ! ក្រុមហ៊ុន​ប្រតិបត្តិ​ការផ្តល់សេវា Internet ចំនួន​៣ ត្រូវបាន TRC លុប​អាជ្ញាប័ណ្ណ​ចោល​ហើយ

​យោងតាម​ស្មារតី​ប្រជុំ​ពេញអង្គ​លើក​ទី​៦ នា​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៧​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (​ន​ទក​-TRC) គឺ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ដែលមាន​ឯកឧត្តម ម៉ូ​វ ចរិយា ជា​ប្រធាន បានសម្រេច​លុប​អាជ្ញាប័ណ្ណ​ប្រតិបត្តិ​ការផ្តល់សេវា Internet នៃ​ក្រុមហ៊ុន​ចំនួន​៣​ចោល​ជា​ស្ថាពរ និង​បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទាំង​៣​នេះ មាន​ភារកិច្ច​ទទួលខុស​ត្រូវ​ទាំងស្រុង​ចំពោះ​រាល់​ការលើកទឹកចិត្ត បំណុល​រដ្ឋ​-​ឯកជន និង​បំណុល​ពន្ធអាករ​ផ្សេងៗ និង​ចំពោះមុខ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ធរមាន ក្នុងករណី​មានការ​តវ៉ា​កើតឡើង​ជាយថាហេតុ​ពាក់ព័ន្ធ​នឹង​ការ​លុប​អាជ្ញាប័ណ្ណ ។ ក្រុមហ៊ុន​ទាំង​៣​ដែល​ត្រូវបាន​លុប​អាជ្ញាប័ណ្ណ​ផ្តល់​សេវា Internet នោះ​រួមមាន ៖

១-​ក្រុមហ៊ុន G-Tell (Cambodia) Investment Group Co.,Ltd. (​សេចក្តីសម្រេច​លេខ​១០៣៦​ន​.​ទ​.​ក ចុះ​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៧​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​) ។

២-​ក្រុមហ៊ុន Acumen Cambodia Co.,Ltd. (​សេចក្តីសម្រេច​លេខ​១០៣៧​ន​.​ទ​.​ក ចុះ​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៧​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​) ។

៣-​ក្រុមហ៊ុន E-Cloud Co.,Ltd. (​សេចក្តីសម្រេច​លេខ​១០៣៨​ន​.​ទ​.​ក ចុះ​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៧​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​) ។

​គួរ​រំលឹក​ជូន​ថា កាលពី​ឆ្នាំ​២០១៥​កន្លងទៅ មាន​ក្រុមហ៊ុន​ប្រតិបត្តិ​ការផ្តល់សេវា Internet នៅ​កម្ពុជា​ចំនួន​៣៤​ក្រុមហ៊ុន ត្រូវបាន​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​លុប​អាជ្ញាប័ណ្ណ​ចោល ដោយសារ​មិន​ដំណើរការ​សេវា និង​មិន​បំពេញ​លក្ខខណ្ឌ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ជូន​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.