ថ្ងៃ ចន្ទ ទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧

​ឯកឧត្តម​ផ្កាយ​២​ទាហាន ហ៊ុន ម៉ានិត កូនប្រុស​បុរស​ខ្លាំង បាត់បង់​តំណែង​ជានា​យក នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច អគ្គបញ្ជាការដ្ឋាន ?

មជ្ឈដ្ឋាន​កងកម្លាំងប្រដាប់អាវុធ​ចំណុះ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​សម្តែង​នូវ​ការងឿងឆ្ងល់​ថា តើ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ុន ម៉ានិត នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០៧៥៥៥៥ បាត់បង់​មុខតំណែង​ជានា​យក នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច អគ្គបញ្ជាការដ្ឋាន ឬ​យ៉ាងណា នៅពេលដែល​បានឃើញ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហាន់ សុវណ្ណ នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០០១៨៧៨ ទទួលបាន​ការតែងតាំង​ជានា​យក នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច អគ្គបញ្ជាការដ្ឋាន ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៥៩៤​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៧ វិញ​នោះ ?

​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ុន ម៉ានិត នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេ​ម​ភូមិន្ទ អត្តលេខ​០៧៥៥៥៥ និង​ត្រូវជា​កូនប្រុស​បង្កើត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ បណ្ឌិតសភា​ចា​រ្យ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់​ទទួលបាន​ការតែងតាំង​ជានា​យក នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច អគ្គបញ្ជាការដ្ឋាន ជំនួស​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជា តារា នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ អត្តលេខ​០០០១៨៣ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខ​មេរ​ភូមិន្ទ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៩៩៧​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៥ ។​

​កូនប្រុស​ទី​២​អាយុ​៣៦​ឆ្នាំ របស់​បុរស​ខ្លាំង​នៃ​កម្ពុជា​បច្ចុប្បន្ន គឺ​លោក ហ៊ុន ម៉ានិត នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០៧៥៥៥៥ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៣/៦៤៩ ចុះ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៣ និង​ទទួលបាន​ការដំឡើង​ឋា​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥១៥/៤០០ ចុះ​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៥ ។

​សព្វថ្ងៃ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ុន ម៉ានិត បាននិងកំពុង​កាន់កា​ប់​មុខតំណែង​យ៉ាងតិច​ចំនួន​៤ ដូចខាងក្រោម ៖

១-​ជា​នាយករង​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវជា​ឪពុក​បង្កើត ។​
២-​ជានា​យក នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ ។​
៣-​ជា​អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ។​
៤-​ជា​អនុប្រធាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា (​គ​.​ក​.​ប​) ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.