ថ្ងៃ ចន្ទ ទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧

​ប្រយ័ត្ន ! មើម​ខ្ទឹមស​ដែល​នាំចូល​ពី​យួន ត្រូវបាន​រកឃើញ​មាន​សារធាតុ​គីមី នៅ​ទីផ្សារ​ខេត្តស្វាយរៀង

ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​ទំនិញ​ចំនួន​២០​មុខ​នៅ​ផ្សារ​ដូន​ស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង នា​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៧​នេះ តាមរយៈ​ឧបករណ៍​ពិសោធន៍​ចល័ត មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង បាន​រកឃើញថា មាន​សារ​ធាតុគីមី​នៅក្នុង​មើម​ខ្ទឹមស​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ ។​

​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​បានបញ្ជាក់​ឲ្យ​ដឹងថា ក្រុមការងារ​កាំកុងត្រូល​ខេត្ត​បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​បាន​នាំយក​រថយន្ត​ពិសោធន៍​ចល័ត​ទៅ​ត្រួតពិនិត្យ​ទំនិញ​ចំនួន​២០​មុខ ដែល​ដាក់លក់​ក្នុង​ទីផ្សារ​ដូន​ស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង គឺ​បាន​រកឃើញថា មាន​សារ​ធាតុគីមី​ម្យ៉ាង ជា​ប្រភេទ​ថ្នាំ​សម្លាប់​សត្វល្អិត​នៅក្នុង​មើម​ខ្ទឹមស ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ ខណៈ​មើម​ខ្ទឹមស​ទាំងនោះ​ត្រូវបាន​រឹបអូស ។​

​គួរ​រំលឹក​ជូន​ថា កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៧​កន្លងទៅ មន្ត្រី​កាំកុងត្រូល​ធ្លាប់បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ផ្អាក​ការនាំ​ចូល​ជា​បណ្តោះអាសន្ន​នូវ​មើម​ខ្ទឹមស រហូតដល់​មានការ​ណែនាំ​ជាថ្មី ពីព្រោះ​មើម​ខ្ទឹមសរ​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​មាន​សារ​ធាតុគីមី ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅពេល​បរិភោគ ៕​

Filed in: Feature, ព័ត៌មានជាតិ, សុខភាព

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.