ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ កញ្ញា ឆ្នាំ ២០១៧

​ក្រាលកន្ទេល​នៅ​ស្រុក​ស្ទោង តែ​ទៅ​ដេក​នៅ​ស្រុក​សន្ទុក ! ដោះស្រាយ​រឿង​នៅ​ស្រុក​ស្ទោង ប៉ុន្តែ​ចៅហ្វាយ​ខេត្តកំពង់ធំ​ចេញ​ឯកសារ​ចម្លងជូន​ចៅហ្វាយស្រុក​សន្ទុក​

​មានរឿង​ហួសចិត្ត​មួយ​កើតឡើង​នៅ​រដ្ឋបាល​ខេត្តកំពង់ធំ ដែលមាន​ឯកឧត្តម សុខ លូ ជា​អភិបាល​នៃ​គណៈ​អភិបាល គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណើ​ចុះ​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៧​របស់​តំណាង​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចំបក់​ខ្ពស់ ឃុំ​សំព្រោជ ស្រុក​ស្ទោង ខេត្តកំពង់ធំ ក្នុង​រឿង​ស្នើសុំ​ជួសជុល​ទំនប់​អាងទឹក​ចាស់ ស្តារ​ប្រឡាយ​ចាស់ និង​លើកភ្លឺស្រែ​ចាស់​នៅ​តំបន់​២ ឋិត​ក្នុងភូមិ​ចំបក់​ខ្ពស់ ឃុំ​សំព្រោជ ស្រុក​ស្ទោង ខេត្តកំពង់ធំ​នោះ រដ្ឋបាលខេត្ត​កំពង់ធំ​បានចេញ​លិខិតផ្លូវការ​មួយច្បាប់​លេខ​២៩៧៨/១៧​សជណ ចុះ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ ជម្រាប​មក​ម្ចាស់​សំណើ ប៉ុន្តែ​មិនបាន​ចម្លងជូន​អភិបាលស្រុក​ស្ទោង ជា​ភូមិសាស្ត្រ​ក្នុង​ដែន​សមត្ថកិច្ច​ដើម្បី​ចូលរួម​សហការ​អនុវត្ត​ទេ បែរជា​ចម្លងជូន​ង​អភិបាលស្រុក​សន្ទុក ដែល​មិនមាន​ព្រំប្រទល់​ជាប់​នឹង​ស្រុក​ស្ទោង​សោះ​ទៅវិញ ។

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បានលើកឡើង​ទាំង​ហួសចិត្ត​ថា រឿងរ៉ាវ​ត្រូវ​ដោះស្រាយ​ឋិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្ទោង គឺ​ប្រាកដ​ណាស់​រដ្ឋបាល​ខេត្តកំពង់ធំ​ត្រូវ​ចម្លងជូន​នូវ​ដំណោះស្រាយ​របស់ខ្លួន​ទៅ​អភិបាលស្រុក​ស្ទោង ដើម្បី​សហការ​អនុវត្ត ប៉ុន្តែ​មិន​ដូច្នេះ​ទេ រដ្ឋបាលខេត្ត​កំពង់ធំ​បែរជា​ចម្លងជូន​នូវ​ដំណោះស្រាយ​របស់ខ្លួន​ទៅ​អភិបាលស្រុក​សន្ទុក​ដើម្បី​សហការ​អនុវត្ត​ទៅវិញ ប្រៀបប្រដូច​ទៅនឹង​ពាក្យ​កំប្លែង​បែប​សាមញ្ញ​ថា «​ក្រាលកន្ទេល​នៅ​ស្រុក​ស្ទោង បែរជា​ទៅ​ដេក​នៅ​ស្រុក​សន្ទុក​» (Sic!) ។​

​លោក សុខ លូ ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១ ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ អតីត​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ ទទួលបាន​ការតែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៦/១២០៤ ចុះ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.