ថ្ងៃ អង្គារ ទី ២២ ខែ ឧសភា ឆ្នាំ ២០១៨

​រឿងអ្នកស្នងត្រកូល ! កូនប្រុស​អ្នកធំ​ក្រសួងមហាផ្ទៃ និង​ផ្កាយ​៤​ប៉ូលិស​យ៉ាងតិច​៣​នាក់ បាន​កាន់​មុខតំណែង​ជា​ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ

​ធនធានមនុស្ស​ជំនាន់​ថ្មី​ដែលជា​កូនប្រុស​របស់​អ្នកធំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស (​ផ្កាយ​៤) យ៉ាងហោចណាស់​ចំនួន​៣​នាក់ ទទួលបាន​ការតែងតាំង​ឲ្យ​កាន់​មុខតំណែង​ជា​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) នៃ​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​ក្រសួងមហាផ្ទៃ រួមមាន​ដូចខាងក្រោម ៖

១-​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លួ រ៉ា​បូ នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ អត្តលេខ​៥៦០២៦ ស្នងការរង​ទទួល​ជំនួយការ​ដឹកនាំ​ការងារ​ជូន​ស្នងការ ផែន​អន្តោប្រវេសន៍ ត្រូវជា​កូនប្រុស​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស លួ រ៉ា​មីន (​អត្តលេខ​០០៥៣ ចូលនិវត្តន៍​) អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។​

២-​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កៀង ចាន់​តួ នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ អត្តលេខ​៦៧៨៩៥ ស្នងការរង​ទទួល​ជំនួយការ​ដឹកនាំ​ការងារ​ជូន​ស្នងការ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ត្រូវជា​កូនប្រុស​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស កៀង វ៉ាង (​អត្តលេខ​០០២ ចូលនិវត្តន៍​) ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ។​

៣-​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ព្រំ សន្ធរ នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ អត្តលេខ​៦៨២៣៩ ស្នងការរង​ទទួល​ជំនួយការ​ដឹកនាំ​ការងារ​ជូន​ស្នងការ ផែន​ប្រឆាំង​បទល្មើស ត្រូវជា​កូនប្រុស​របស់​ឯកឧត្តម ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.